Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តមអ្នកឧកញ៉ា សួរ វីរៈ លើកទឹកចិត្តសិស្សានុសិស្សឱ្យខិតខំរៀនសូត្រទទួលបាននិទ្ទេសA ដើម្បីទទួលបាននូវការជិះរថយន្តក្រុងរបស់ក្រុមហ៊ុនវិរ:ប៊ុនថាំ១ឆ្នាំ ដោយឥតគិតថ្លៃ

ឯកឧត្តមអ្នកឧកញ៉ា សួរ វីរៈ លើកទឹកចិត្តសិស្សានុសិស្សឱ្យខិតខំរៀនសូត្រទទួលបាននិទ្ទេសA ដើម្បីទទួលបាននូវការជិះរថយន្តក្រុងរបស់ក្រុមហ៊ុនវិរ:ប៊ុនថាំ១ឆ្នាំ ដោយឥតគិតថ្លៃ

(កំពង់ធំ)÷ ឯកឧត្តមអ្នកឧកញ៉ា សួរ វីរៈ លើកទឹកចិត្តសិស្សានុសិស្សឱ្យខិតខំរៀនសូត្រទទួលបាននិទ្ទេសA ដើម្បីទទួលបាននូវការជិះរថយន្តក្រុងរបស់ក្រុមហ៊ុនវិរ:ប៊ុនថាំ១ឆ្នាំដោយឥតគិតថ្លៃ អ្នកឧកញ៉ាបានលើកទឹកចិត្តដូច្នេះនៅក្នុងពិធីសម្ពោធកាត់ខ្សែបូដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅវិទ្យាល័យរស្មីសោភ័ណ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២៥។

ទន្ទឹមនឹងនេះ អ្នកឧកញ៉ាក៏បានបង្ហាញនូវបទពិសោធន៍ល្អៗក្នុងការសិក្សារៀនសូត្រឱ្យបានពូកែក៏ដូចជាបទពិសោធន៍ក្នុងការធ្វើវិនិយោគ ជាពិសេសការខិតខំតស៊ូព្យាយាមធ្វើជំនួញតាំងពីបាតដៃទទេរហូតក្លាយជាអ្នកឧកញ៉ា ហើយមានអាជីវកម្មជាច្រើននៅក្នុងដៃ។

លើសពីនេះ អ្នកឧកញ៉ា បានគាំទ្រយ៉ាងពេញទំហឹងជាមួយ គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាវិជ្ជាជីវៈនានាព្រោះបានផ្ដល់ឱកាសដល់យុវជនក្នុងការសិក្សាជំនាញវិជ្ជាជីវៈផ្សេងៗដែលក្រោយពីការបញ្ចប់ការសិក្សានឹងមានជំនាញប្រហាក់ប្រហែលចប់ការរៀនថ្នាក់បរិញ្ញាបត្រផងដែរ។

ជាចុងបញ្ចប់អ្នកឧកញ៉ាបានលើកទឹកចិត្តដល់ សិក្សានុសិស្សក៏ដូចជាអ្នកធ្វើជំនួញផ្សេងៗត្រូវព្យាយាមតស៊ូកុំបោះបង់នូវ គោលដៅឬមហិច្ឆរបស់ខ្លួនទោះស្ថិតក្នុងស្ថានភាព លំបាកយ៉ាងណាក៏ដោយព្រោះការតស៊ូនេះគឺជាបទពិសោធន៍ដ៏រឹងមាំដែលឈានទៅទទួលបានជោគជ័យដ៏ត្រចះត្រចង់។

សូមបញ្ជាក់ថាការសម្ពោធដាក់ឧ្យប្រើប្រាស់នៅក្នុងឱកាសនេះរួមមាន ផ្លូវបេតុងប្រវែង៨១៤ម៉ែត្រ តារាងបាល់បោះ កុងទីន និងរូបចម្លាក់ផងដែរ ដែលមានតម្លៃសរុប១៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains