Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ប្រធានក្រុមប្រឹក្សាស្រុកស្ទោង បានលើកឡើងថា ភាពក្លាហានក្នុងការបញ្ចេញមតិយោបល់ សំណូមពរ ឬបង្ហាញពីទុក្ខកង្វល់របស់ពលរដ្ឋ ក្នុងវេទិកាគឺជាការចូលរួមអភិវឌ្ឍមូលដ្ឋាន

ប្រធានក្រុមប្រឹក្សាស្រុកស្ទោង បានលើកឡើងថា ភាពក្លាហានក្នុងការបញ្ចេញមតិយោបល់ សំណូមពរ ឬបង្ហាញពីទុក្ខកង្វល់របស់ពលរដ្ឋ ក្នុងវេទិកាគឺជាការចូលរួមអភិវឌ្ឍមូលដ្ឋាន

(កំពង់ធំ)÷ លោក ឡាយ ស៊ីលី បានលើកឡើងដូច្នេះនៅក្នុងវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកស្ទោងអាណត្តិទី៤ ឆ្នាំ ២០២៦ នៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី ១៧ ខែមិថុនាឆ្នាំ ២០២៦។

លោកបានសង្កត់ធ្ងន់ថា  អង្គវេទិកានេះ ក្រៅពីបានបង្ហាញនូវសកម្មភាពរបស់រដ្ឋបាលស្រុកស្ទោង ទាំងការផ្ដល់សេវា ការអភិវឌ្ឍសំណង់ហេដ្ឋារចនាសម្ព័ន្ធ  សកម្មភាពជាអាទិភាពមួយចំនួនកន្លងមក ហើយក៏ចាំទទួលនូវការរិះគន់បែបស្ថាបនា និងទទួលរាល់មតិយោបល់ក្នុងការចូលរួម ដែលជាចំណែកអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែចំគោលដៅ ជាពិសេសស្របតាមយុទ្ធសាស្ត្ររាជរដ្ឋាភិបាលថែមទៀតផង។

លោកបានបន្ថែមថាការរក្សាសន្តិសុខសណ្ដាប់សាធារណៈ បរិស្ថាន ក្មេងទំនើង គ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ ។ល។ ប្រជាពលរដ្ឋក្នុងមូលដ្ឋានគ្រប់រូបត្រូវចូលរួមឱ្យបានសកម្មផលផុសបំផុតដើម្បីធានបាននូវសង្គមមួយប្រកបដោយសេចក្តីថ្លៃថ្នូរ សុវត្ថិភាព  ពលរដ្ឋមានគុណធម៌ យុវជនមានវិន័យ ចំណេះដឹង និងមានការអភិវឌ្ឍបានឆាប់រហ័ស។

លោកបន្ថែមថាដើម្បីឱ្យមូលដ្ឋានមានការអភិវឌ្ឍបានលឿន ប្រជាពលរដ្ឋជាចំណែកមួយធំបំផុត និងចូលរួមវិភាគទានសព្វបែបយ៉ាង ជាពិសេសថែរក្សាការពារសមិទ្ធផលដែលអាជ្ញាធរមូលដ្ឋាន រាជរដ្ឋាភិបាល និងក្រុមការងារចុះមូលដ្ឋានបានកសាងជូនហើយមិនត្រូវរំលោភបំពានចំណីផ្លូវដែលជាហេតុនាំឱ្យផ្លូវមានសភាពតូចចង្អៀត  ឆាប់ខូចខាតមុនអាយុកាល ការកកស្ទះលូឈានទៅដល់មានជំនន់ទឹកភ្លៀងពិបាកក្នុងការធ្វើចរាចរណ៍ុ និងបង្កគ្រោះថ្នាក់ថែមទៀត។

លើសពីនេះបញ្ហាប្រឈមនានាមួយចំនួនដែលពុំទាន់បានដោះស្រាយនិងផ្ដល់ជូន គឺវាហួសពីលទ្ធភាពផ្ទាល់របស់អាជ្ញាធរឃុំ ឬអាជ្ញាធរស្រុកដែលទាមទារនូវពេលវេលា និងការផ្ដល់ជូនតាមស្ថានភាពជាក់ស្តែង ពីក្រុមការងាររាជរដ្ឋាភិបាលចូលមូលដ្ឋាន និងរាជរដ្ឋាភិបាលផ្ទាល់។ អត្ថបទ រដ្ឋបាលស្រុកស្ទោង-ពិនិត្យអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV