Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រះដំរី បានលើកទឹកចិត្តដល់អាជ្ញាធរឃុំ ត្រូវយកចិត្តទុកដាក់ខ្ពស់ថែមទៀត ដល់សុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបរិស្ថានសាធារណៈ

ប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រះដំរី បានលើកទឹកចិត្តដល់អាជ្ញាធរឃុំ ត្រូវយកចិត្តទុកដាក់ខ្ពស់ថែមទៀត ដល់សុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបរិស្ថានសាធារណៈ

(កំពង់ធំ) ៖ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រះដំរី បានលើកទឹកចិត្តដល់អាជ្ញាធរឃុំត្រូវយកចិត្តទុកដាក់ខ្ពស់ថែមទៀត ដល់សុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបរិស្ថានសាធារណៈ

ឯកឧត្តម សេរី បណ្ឌិត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងដូច្នេះក្នុងឱកាសដែលឯកឧត្តមនិងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បាននាំយកអំណោយរបស់ឯកឧត្តមថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ទៅជួបសំណេះសំណាលសួរសុខទុក្ខជូនពលរដ្ឋរងគ្រោះដោយធម្មជាតិដោយបាតុភូតខ្យល់កន្ត្រាក់ និងចូលរួមដាំដើមឈើនៅក្នុងឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦។

ឯកឧត្តមបានសង្កត់ធ្ងន់ថា អំណោយដែលឯកឧត្តមបានប្រគល់ជូននៅក្នុងឱកាសនេះ បានបង្ហាញឱ្យឃើញពីកាយយកចិត្តទុកដាក់ និងនៅរួមរស់យ៉ាងជិតស្និទ្ធរបស់ក្រុមការងារជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន គ្រប់ស្ថានភាពនិងពេលវេលា ជាពិសេសក្នុងគ្រាលំបាកឬជួបឧបទ្ទវហេតុនានា។

ឯកឧត្តមបានលើកទឹកចិត្តបន្ថែមទៀត ដល់អាជ្ញាធរមូលដ្ឋាន ត្រូវតាមដាននិងយកចិត្តទុកដាក់ ចុះឱ្យដល់ផ្ទះពលរដ្ឋឬកន្លែងដែលមានបញ្ហា ប្រមូលព័ត៌មានឱ្យបានត្រឹមត្រូវគ្រប់គ្រាន់ ថែមទាំងចុះជួបជួយ រាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរស្រុកឬក្រុមការងារដើម្បីបានពិនិត្យលទ្ធភាពចុះជួយ និងសង្គ្រោះ ឱ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន។

លើសពីនេះឯកឧត្តម សេរី បណ្ឌិត បានជុំវិញបន្ថែមដល់អាជ្ញាធរឃុំព្រះដំរី និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវសហការគ្នាឱ្យបានស្អិតរមួតក្នុងការជំរុញចលនាភូមិឋានស្អាត ការដាក់ដាំដើមឈើលម្អអមសងខាងផ្លូវបេតុងចាប់ពីឃុំរុងរឿងរហូតដល់អាងទឹក ៣០កញ្ញា ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាផ្នែកមួយនៃការលើកកម្ពស់បរិស្ថានឱ្យស្រស់បំព្រងថែមទាំងជាមេដែកឆក់ទេសចរណ៍ ជាផ្លូវរណបអាងទឹក៣០កញ្ញា ដែលជាកន្លែងទេសចរណ៍ក្នុងមូលដ្ឋាន និងជាចំណែកក្នុងការលើកកម្ពស់ជីវភាពពលរដ្ឋមួយកម្រិតថែមទៀត។

សូមបញ្ជាក់ថា ពុកម៉ែបងប្អូនទាំង ៣៥គ្រួសារដែលបានទទួលអំណោយនៅក្នុងពេលនេះក្នុង១គ្រួសារៗទទួលបាននូវ÷ អង្ក១បេ មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ និងទឹកស៊ីអ៊ីវ១យួរ ហើយឯកឧត្តមប្រធានក្រុមការងារបានអញ្ជើញចូលរួមដាំដើមឈើប្រមាណ២៣ដើមនៅក្នុងភូមិកណ្ដាលផងដែរ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង.ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV