ប្រធានក្រុមការងាររៀបចំ ពិនិត្យនឹងកែតម្រូវរបាយការណ៍ជំរុំញឲ្យមន្ត្រីមន្ទីរជំនាញទាំងអស់មានការទទួលខុសត្រូវខ្ពស់ចំពោះរបាយការណ៍របស់ខ្លួន
(កំពង់ធំ) ÷ លោក លី វេត អភិបាលរងខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររៀបចំ ពិនិត្យនិងកែតម្រូវរបាយការណ៍បានជំរុញឱ្យមន្រ្តីមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ត្រូវទទួល ខុសត្រូវខ្ពស់ចំពោះរាល់របាយការណ៍បូកសរុបប្រចាំខែរបស់ខ្លួន។ លោកបានលើកឡើងដូច្នេះក្នុងកិច្ចប្រជុំកែសម្រួលលើរបាយការណ៍របស់រដ្ឋបាលខេត្តប្រចាំខែឧសភា ព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំរដ្ឋបាលខេត្ត។
លោក បានបន្តថារបាយការណ៍របស់មន្ទីរសាម៉ីមានសារៈសំខាន់ ដោយឆ្លងកាត់ការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីជំនាញទទួលបន្ទុកព្រមទាំងមានការឯកភាពពីប្រធានអង្គភាព ដោយជៀសវាងការបញ្ជូនមន្ត្រីដែលមិនបានដឹងពីកិច្ចការនេះដែលធ្វើឲ្យប៉ះពាល់ដល់ការបកស្រាយលើសកម្មភាពរបាយការណ៍របស់ខ្លួន។
លោក បានបន្ថែមទៀតថាការងារប្រជុំមួយចំនួនប្រធានមន្ទីរអង្គភាពគីជាអ្នកចូលរួមដោយផ្ទាល់តែឃើញមន្ត្រីការិយាល័យចូលរួមទៅៈវិញ ដែលបានបង្ហាញពីភាពមិនទទួលខុសត្រូវ នឹងធ្វេសប្រហែសដែលធ្វើឲ្យថ្នាក់ដឹកនាំវាយតម្លៃលើតួនាទីរបស់ខ្លួន។ ឯកឧត្តម បានបន្តថាការប្រជុំឬកែសម្រួលរបាយការណ៍នេះតម្រូវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីធ្វើការពិភាក្សាគ្នាយ៉ាងផុសផុល នឹងឆ្លើយតបទាន់ពេលវេលាព្រមទាំងធ្វើការផ្ទៀងផ្ទាត់យ៉ាងល្អិតល្អន់ប្រកបដោយសុចរិតភាព និងទំនួលខុសត្រូវ។
លោក សង្ឃឹមថាលោកលោកស្រីទាំងអស់នឹងខិតខំពង្រឹងគុណភាពការងារប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់។អត្ថបទសោមពិសី.ពិនិត្យដោយអ៊ុមញឹប។
















![]()
