រដ្ឋបាលសង្កាត់អាចារ្យលាក់ ផ្សព្វផ្សាយអំពាវនាវដល់ប្រជាពលរដ្ឋ កុំចតយានយន្តលើផ្លូវបេតុងដែលកំពុងសាងសង់
កំពង់ធំ៖ ព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដឹកនាំដោយលោកពេជ្រ សៀងលី ចៅសង្កាត់រងទី១ បានចាក់មេក្រូផ្សព្វផ្សាយតាមបណ្តោយផ្លូវជាតិលេខ៦ ដើម្បីជូនដំណឹង និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរឆ្លងកាត់ផ្លូវនេះ សូមចូលរួមសហការកុំយករថយន្ត ម៉ូតូ ឬយានយន្តគ្រប់ប្រភេទ ចតលើផ្លូវបេតុង (ផ្លូវថ្មើរជើង) ដែលកំពុងដំណើរការសាងសង់។
ការផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណងរក្សាសណ្តាប់ធ្នាប់សាធារណៈ សម្រួលដល់ដំណើរការសាងសង់ឱ្យប្រព្រឹត្តទៅបានរលូន និងធានាគុណភាពសំណង់ឱ្យបានរឹងមាំប្រើប្រាស់បានយូរអង្វែង។ ជាមួយគ្នានេះ រដ្ឋបាលសង្កាត់ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងចូលរួមថែរក្សាសមិទ្ធផលសាធារណៈដែលជាប្រយោជន៍រួមសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា។
រដ្ឋបាលសង្កាត់អាចារ្យលាក់ សង្ឃឹមថាប្រជាពលរដ្ឋនឹងបន្តផ្តល់កិច្ចសហការល្អ ដើម្បីរួមចំណែកលើកកម្ពស់សោភ័ណភាព សណ្តាប់ធ្នាប់ និងការអភិវឌ្ឍមូលដ្ឋានក្នុងសង្កាត់ ឱ្យកាន់តែប្រសើរឡើង។ អត្ថបទអ៊ុមញឹប។









![]()
