Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តមបណ្ឌិត ហេង សំណាង នាំយកថវិកាលោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកជំទាវ ផ្តល់ជូនគូរស្រករថ្មី ចំនួន១១គូរក្នុងឃុំទួលគ្រើល

ឯកឧត្តមបណ្ឌិត ហេង សំណាង នាំយកថវិកាលោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកជំទាវ ផ្តល់ជូនគូរស្រករថ្មី ចំនួន១១គូរក្នុងឃុំទួលគ្រើល

(កំពង់ធំ)៖ឯកឧត្តមបណ្ឌិត ហេង សំណាង អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក  និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំទួលគ្រើលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីនាំយកថវិកាលោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកជំទាវ ផ្តល់ជូនគូរស្រករថ្មីចំនួន១១គូរ ក្នុងឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក។
 
ឯកឧត្តមបណ្ឌិតបញ្ចាក់ថាសកម្មភាពមនុស្សធម៌ និងការជួយជ្រោមជ្រែងសង្គមពីសំណាក់ថ្នាក់ដឹកនាំ ឬសប្បុរសជន ក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍សមូហភាព (ការរៀបការរួមគ្នា) ជូនដល់ប្រជាពលរដ្ឋ គោលបំណងសំខាន់ៗនៃកាយវិការដ៏ប្រពៃរបស់លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកជំទាវ ក្នុងការឧបត្ថម្ភថវិការៀបអាពាហ៍ពិពាហ៍ចំនួន ១១ គូ ដល់ប្រជាពលរដ្ឋក្នុងឃុំទួលគ្រើលដើម្បី កាត់បន្ថយការចំណាយ និងសម្រាលបន្ទុកជីវភាព សកម្មភាពនេះឆ្លុះបញ្ចាំងពីទឹកចិត្តសប្បុរសធម៌ វប្បធម៌ចែករំលែក និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋានផ្ទាល់ដើម្បីបង្កើតស្នាមញញឹម និងក្តីសង្ឃឹមថ្មីដល់ពួកគេ។

ឯកឧត្តមបណ្ឌិតបន្តថានេះការពង្រឹងសាមគ្គីភាព និងភាពសុខដុមរមនាក្នុងសង្គមនិងបង្កើតនូវបរិយាកាសសប្បាយរីករាយ ភាពស្និទ្ធស្នាល រវាងប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ ព្រមទាំងរវាងអ្នកភូមិផងរបងជាមួយគ្នាកាន់តែខ្លាំងក្លាថែមទៀតផង។
 
គួរបញ្ជាក់ថាសម្រាប់ប្រជាពលរដ្ឋក្នុងស្រុកប្រាសាទបល្ល័ង្ក ពេលរៀបគូរស្រក​លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកជំទាវ បានចូលរួមចងដៃក្នុងមួយគូរ ថវិកា១០០$ និងចូលរួមបុណ្យសព ៥០$ អង្ករ ៥០គីឡូក្រាម។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV