Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តមបណ្ឌិត ហេង សំណាង ចុះពិនិត្យគ្រឿងចក្រកាយបំពេញ និងកែលម្អផ្លូវលំដីសមួយខ្សែក្នុងឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក

ឯកឧត្តមបណ្ឌិត ហេង សំណាង ចុះពិនិត្យគ្រឿងចក្រកាយបំពេញ និងកែលម្អផ្លូវលំដីសមួយខ្សែក្នុងឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក

(កំពង់ធំ)៖ឯកឧត្តមបណ្ឌិត ហេង សំណាង ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក
ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារនាំពិនិត្យគ្រឿងចក្រកាយបំពេញ និងកែលម្អផ្លូវលំដីសមួយខ្សែ ប្រវែង ៦០០ម៉ែត្រ និងដាក់លូមួយកន្លែង ជូនប្រជាពលរដ្ឋ ដើម្បីសម្រួលការធ្វើដំណើរ និងឆ្លើយតបតម្រូវការចាំបាច់ក្នុងរដូវវស្សាខាងមុខ។
ឯកឧត្តមបានបញ្ចាក់ថាដើម្បីឆ្លើយតបតាមសំណើររបស់ប្រជាពលរដ្ឋឯកឧត្តមបានជួយដោះស្រាយបន្ទាន់ព្រោះផ្លូវមួយខ្សែនេះគឺជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់ដែលបំរើដល់ផលប្រយោជន៍យ៉ាងធំធេងសម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ក៏ដូចជាការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ។

ឯកឧត្តមបន្តថាសមិទ្ធផលពេលនេះគឺបានឆ្លុះបញ្ចាំងពីការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលផ្ដោតលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីកាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទ ព្រមទាំងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ព្រមទាំងបានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍ ពិសេសសម្រាប់ប្រជាពលរដ្ឋដែលបង្កើនលទ្ធភាពក្នុងការចំណាយថវិកាតិចរបស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ទៅធ្វើបុណ្យទាន និងការប្រកបមុខរបរកសិកម្ម ការដឹកជញ្ជូនផលិតផលកសិកម្មជាដើម ទាំអស់នេះគឺជាការយកចិត្តទុកដាក់ខ្ពស់ លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកជំទាវ ជួយដល់ប្រជាពលរដ្ឋពេលមានការ លំបាកក្នុងមូលដ្ឋាន ។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV