Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកជំទាវ ឃួន ឃុនឌី សម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវប្រភេទ DBST មួយខ្សែ មានប្រវែង ៤៣០០ម៉ែត្រ នៅក្នុងឃុំសាន់គរ ស្រុកកំពង់ស្វាយ ជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី

លោកជំទាវ ឃួន ឃុនឌី សម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវប្រភេទ DBST មួយខ្សែ មានប្រវែង ៤៣០០ម៉ែត្រ នៅក្នុងឃុំសាន់គរ ស្រុកកំពង់ស្វាយ ជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី

(កំពង់ធំ)៖លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមកាងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវកៅស៊ូ០១ខ្សែប្រភេទDBSTប្រវែង ៤៣០០ម៉ែត្រ ទទឹង៦ម៉ែត្រ ឆ្លងកាត់ភូមិសំពៅមាស ភូមិសាន់គរ(ខ) និងភូមិប្រាសាទ ស្ថិតនៅក្នុងឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាព្រឹកថ្ងៃទី៣១ខែឧសភាឆ្នាំ២០២៦។
ពិធីនេះមានការអញ្ជើញចូលរួមពី លោកជំទាវ យស ថានារី សមាជិករដ្ឋសភា លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំបង់ស្វាយនិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
លោកជំទាវ ឃួន ឃុនឌី បានមានប្រសាសន៍ថា ទោះបីប្រទេសជាតិស្ថិតក្នុងសង្គ្រាមឈ្លានពានពីប្រទេសជិតខាងយ៉ាងណាក្តី ក៏មិនអាចធ្វើឱ្យរាំងស្ទះដល់ការអភិវឌ្ឍន៍បានដែរ។ ហើយថ្ងៃនេះជាថ្ងៃពិសេសសម្រាប់ប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរស្រុកកំពង់ស្វាយ ដែលបានទទួលនៅអំណោយដ៏ពិសេសគឺជាផ្លូវក្រាលកៅស៊ូ០១ខ្សែប្រភេទDBST ដែលជាការគិតគូររបស់សម្ដេច ចំពោះសុខទុក្ខ និងការលំបាកផ្សេងៗរបស់ប្រជាពលរដ្ឋ លោកមិនដែលមើលរំលងឬទុកឱ្យបងប្អូននៅឯកានោះឡើយ។ ដូចជាចំណងដៃថ្មីជូនប្រជាពលរដ្ឋនៅឃុំសាន់គរនេះជាដើម្បី ឱ្យមានការអភិវឌ្ឍឈានឡើង និងផ្តល់សារៈសំខាន់សម្រាប់បម្រើឱ្យផលប្រយោជន៍ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរចេញចូលឆ្លងកាត់ ដឹកទំនិញផលិតផល កសិផលផ្សេងៗទៅកាន់ទីផ្សារបានយ៉ាងងាយស្រួលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមានទឹកចិត្តសប្បាយរីករាយ។

លោកជំទាវបន្តថាសមិទ្ធផលពេលនេះគឺបានឆ្លុះបញ្ចាំងពីការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលផ្ដោតលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីកាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទ ព្រមទាំងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ព្រមទាំងបានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍ ពិសេសសម្រាប់ប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់ស្វាយ ដែលបង្កើនលទ្ធភាពក្នុងការចំណាយថវិកាតិចរបស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើ ទៅធ្វើបុណ្យទាន និងការប្រកបមុខរបរកសិកម្ម ការដឹកជញ្ជូនផលិតផលកសិកម្មព្រមទាំងការធ្វើដំណើររបស់សិស្សានុសិស្សទៅសិក្សារៀនសូត្រប្រកបដោយសុវត្ថិភាពផងដែរ។

លោកជំទាវ ឃួន ឃុនឌី បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ដែលប្រើប្រាស់ផ្លូវ០១ខ្សែនេះ និងអ្នករស់នៅអមសងខាងផ្លូវសូមមេត្តាជួយថែរក្សាផ្លូវនេះឱ្យបានល្អប្រសើរដើម្បីជាប្រយោជន៍រួម ក៏ដូចជាការធ្វើចរាចរណ៍ត្រូវមានការប្រុងប្រយ័ត្នចៀសវាងគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុណាមួយ ត្រូវណែនាំកូនចៅឱ្យជៀសឆ្ងាយពីរការប្រើប្រាស់គ្រឿងញៀន និងមានការប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ ជាពិសេសត្រូវថែទាំសុខភាព និងការពារខ្លួនពីបាតុភូតដែលកើតឡើងភ្លៀមៗ៕

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV