Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកអភិបាលស្រុកកំពង់ស្វាយ អញ្ជើញក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សា១ខ្នង០៥បន្ទប់ និងសមិទ្ធផលនានា នៅក្នុងសាលាបឋមសិក្សាសាន់គ ស្រុកកំពង់ស្វាយ

លោកអភិបាលស្រុកកំពង់ស្វាយ អញ្ជើញក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សា១ខ្នង០៥បន្ទប់ និងសមិទ្ធផលនានា នៅក្នុងសាលាបឋមសិក្សាសាន់គ ស្រុកកំពង់ស្វាយ 

(កំពង់ធំ)÷ លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ អញ្ជើញក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សា ១ខ្នង០៥បន្ទប់ និងសមិទ្ធផលនានាមាន (បង្គន់អនាម័យ១ខ្នង០៣បន្ទប់ និងអណ្តូងទឹក០១កន្លែង ដែលជាអំណោយសប្បុរសជន សម្រាប់ប្រើប្រាស់ជាទ្រព្យសម្បត្តិរបស់សាលាបឋមសិក្សាសាន់គ នៅភូមិសាន់គ(ក) ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។

នៅកម្មវិធីនេះក៍មានការអញ្ជើញចូលរួមពីលោកអភិបាលរងស្រុកកំពង់ស្វាយ មន្ត្រីសាលាស្រុក កងកម្លាំងទាំង៣ លោក ជូ សួន មេឃុំសាន់គ និងម្ចាស់ជំនួយផ្តួចផ្តើមកសាងអគារសាលា នាយកសាលា លោកគ្រូអ្នកគ្រូ មាតាបិតាសិស្ស លោកយាយលោកតា និងសិស្សានុសិស្សប្រមាណជាង៧០០នាក់ បានអញ្ជើញចូលរួមនៅក្នុងកម្មវិធីនេះផងដែរ។

ឧបាសក តាប់ ម៉េងឡុង និងឧបាសិកា ហ៊ុយ គឹមហុង តំណាងឱ្យសប្បុរសជនទាំងអស់ បានលើកឡើងថា ការឧបត្ថម្ភថវិកា និងសម្ភារៈមួយចំនួន ដើម្បីកសាងសាលារៀននេះឡើង គឺដោយសារមានការបង្កើតគណៈកម្មការរៃអង្គាសថវិកា ដើម្បីគ្រប់គ្រងការប្រមូលថវិកា និងធានាតម្លាភាពក្នុងការប្រើប្រាស់ទៅតាមតម្រូវការគ្រប់ចំនួនហើយ ក៍ឯកភាពគ្នាកសាងជាសាលារៀន១ខ្នង០៥បន្ទប់នេះតែម្ដង។ ជាក់ស្ដែង នេះជាការគិតគូរមួយក្នុងការចូលរួមចំណែកការអភិវឌ្ឍសហគមន៍ឱ្យមានការរីកចម្រើននៅក្នុងវិស័យអប់រំ។

លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានផ្តាំផ្ញើដល់លោកនាយកសាលា លោកគ្រូអ្នកគ្រូ និងសិក្សានុសិស្សទាំងអស់ ដើម្បីឱ្យសមិទ្ធផលដ៏ធំធេងទាំងនេះ បន្តបម្រើផលប្រយោជន៍ដល់កូនចៅតទៅមុខ ទៀត សូមធ្វើការផ្តាំផ្ញើចំនួន៣ចំណុចសំខាន់ៗ៖ ១.បន្តខិតខំប្រឹងប្រែងពង្រឹងគុណភាព នៃការបង្រៀនស្របតាមកំណែទម្រង់វិស័យអប់រំ ត្រូវរួមគ្នាថែរក្សាការពារអគារសិក្សាថ្មីនេះ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធ បណ្តាញ ទឹក ស្អាត ភ្លើង និងបរិស្ថានបៃតងជុំវិញសាលា ឱ្យមានសោភ័ណភាព និងអនាម័យជាប់ជានិច្ច។ ២.បន្តជំរុញ និងតាមដានការសិក្សារបស់កូនចៅឱ្យបានដិតដល់។ ការផ្តល់ឱកាសឱ្យកូនរៀនសូត្រ គឺជាការកសាងអនាគតដ៏រឹងមាំសម្រាប់គ្រួសារ និងសហគមន៍។ ៣.អគារសិក្សាដ៏ស្អាត បរិស្ថានសាលាដ៏ល្អ ដែលមានទឹកស្អាត និងភ្លើងប្រើប្រាស់គ្រប់គ្រាន់នេះ គឺកើតចេញពីញើសឈាម និងការលះបង់ របស់ចាស់ទុំ គ្រូបង្រៀន និងសប្បុរសជន។ ដូច្នេះ ក្មួយៗត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ឱ្យក្លាយជា “កូនល្អ សិស្សល្អ និងជាទំពាំងស្នងឫស្សីដ៏មានសមត្ថភាព”។

សូមបញ្ជាក់ផងដែរថា÷ សាលារៀន១ខ្នង០៥បន្ទប់ ដែលមានប្រវែង៤១ម៉ែត្រ ទទឹង៩ម៉ែត្រ និងកំពស់៦ម៉ែត្រ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់មានការផ្តួចផ្ដើមកសាងដោយសប្បុរសជនរួមមាន÷ 
១.លោក ហ៊ុយ អ៉ី និងលោកស្រី ចាយ គន្ធា(ហៅផើង)
២.ឧបាសក ចាយ គឹមសេង និងឧបាសិកា ហង្ស ផល្លី
៣.លោកគ្រូ ផូ ប៊ុនថា និងលោកស្រី គូ ជូរីន
៤.ឧបាសក ព្រំ តាំងអ៉ីម និងឧបាសិកា ង៉ោ ហុងកុង
៥.លោក ហេ ម៉េងឡៃ និងលោកស្រី គុយ ស៊ីណា
៦.ឧបាសក តាប់ ម៉េងឡុង និងឧបាសិកា ហ៊ុយ គឹមហុង
៧.លោក សៀន ឆេងកូ និងលោកស្រី ឈាត វណ្ណធីវ
៨.លោក ហង្ស ឫទ្ធី និងលោកស្រី ទិត្យ សុម៉ាលី
ពុទ្ធបរិស័ទជិតឆ្ងាយ និងសប្បុរសជន ព្រមទាំងគណៈកម្មការគ្រប់គ្រងសាលា លោកនាយក លោកគ្រូអ្នកគ្រូ ដែលចំណាយទឹកប្រាក់អស់ ៥.៦៥០០ដុល្លារសហរដ្ឋអាមេរិក។ អត្ថបទលោក ធូ កែវមុន្នី
ពិនិត្យដោយ ទៀក យ៉ុហ៊ន

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV