ឧត្តមសេនីយ៍ទោ សោម ស៊ុន ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ
(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដំណើរការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើងនៅលើឆាកអន្តរជាតិ ក្នុងតំបន់ និងការអភិវឌ្ឍរីកចម្រើនថ្មីៗរបស់ព្រះរាជាណាចក្រកម្ពុជា និងអប់រំពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ដែលពីធីផ្សព្វផ្សាយនេះបានប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយអំពីដំណើរទស្សនកិច្ចរបស់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករទៅកាន់តំបន់ត្រីកោណអភិវឌ្ឍន៍ ជាប់ព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា ជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម និងសាធារណៈប្រជាធិបតេយ្យប្រជាមានិត ឡាវ ក្រោមការឧបត្ថម្ភការហូបចុក និងស្នាក់នៅពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈជំនួយឧបត្ថម្ភពីសប្បុរសជននានា ហើយបងប្អូនប្រជាពលរដ្ឋយើងបានឃេីញសភាពការណ៍ពិតជាក់ស្ដែងនៅទីនោះ និងបានប្រកាសគាំទ្រយ៉ាងពេញទំហឹង និងជឿជាក់លើរាជរដ្ឋាភិបាលបន្ថែមទៀត ក្នុងការចូលរួមអភិវឌ្ឍន៍នៅតំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម CLV- DTA ដែលបច្ចុប្បន្ននេះខេត្តទាំងបួនរបស់កម្ពុជាកំពុងមានការអភិវឌ្ឍន៍ផែ្នកហេដ្ឋារចនាសម្ព័ន្ធរីកចម្រើនរុងរឿងគួរជាទីមោទនៈ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាក់បទបញ្ជា និងក្រើនរំលឹក ដល់នាយទាហាននាយទាហានរង និងពលទាហានទាំងអស់ ត្រូវបំពេញភារកិច្ចស្របតាមច្បាប់លក្ខន្តិកៈ និងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ និងត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពារឲ្យបានបូរណភាពទឹកដី និងដាច់ខាតការពារឲ្យបានរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងពីការបោះឆ្នោត។ នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រគល់ភារកិច្ចសំខាន់ៗ មួយចំនួនជូនដល់យោធិនទាំងអស់ ដែលត្រូវអនុវត្ត ទី១ ត្រូវប្រុងប្រៀបអនុវត្តន៍ផែនការហ្វឹកហវឺនយុទ្ទដំណើរទ័ព ដែលនិងត្រូវត្រៀមបិទវគ្គហ្វឹកហ្វឺន នៅពេលខាងមុខ ។ ទី២ ត្រូវចូលរួមបន្តសកម្មភាព ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្ត ដោយមិនដកថយ ។ និង ទី៣ បន្តត្រៀមកម្លាំង និងមធ្យោបាយគ្រប់គ្រាន់ ដើម្បីអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ព្រមទាំងការចូលរួមអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល នៅតាមមូលដ្ឋាននានាឲ្យទទួលបានជោជោគជ័។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។