លោកជំទាវ យស ថានារី ចែកសង្ក្រាន្តសន្សំសំចៃថាមពលរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនប្រជាពលរដ្ឋចំនួន៦០៧គ្រួសារ នៅឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ
(កំពង់ធំ)÷ លោកជំទាវ យស ថានារី សមាជិករដ្ឋសភា និងជាអនុប្រធានកិត្តិយសនៃគណៈកម្មាធិការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ លោកស្រី សៅ សុដាលីស ប្រធានកិត្តិយសនៃអនុសាខាសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុក លោកស្រី ទត គឹមសុភារិន្ទ អភិបាលរងស្រុកកំពង់ស្វាយ និងប្រធានប្រតិបត្តិនៃអនុសាខាសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុក និងក្រុមការងារថ្នាក់ស្រុក ឃុំ ព្រមទាំងប្រជាពលរដ្ឋជាច្រើនរូប បានអញ្ជើញចែកសង្ក្រាន្តសន្សំសំចៃថាមពលរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនប្រជាពលរដ្ឋចំនួន៦០៧គ្រួសារ ស្ថិតនៅឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ។
លោកស្រី ទត គឹមសុភារិន្ទ អភិបាលរងស្រុកកំពង់ស្វាយ ប្រធានប្រតិបត្តិនៃអនុសាខាសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុក បានលើកឡើងថា ក្នុងក្របខណ្ឌនៃទស្សនវិស័យ និងផ្អែកតាមកម្មវិធីនយោបាយសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់អាទិភាពគន្លឹះចំនួន៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាការរីកចម្រើន នៅតាមមូលដ្ឋានទូទាំងប្រទេស ក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្នុងស្រុកកំពង់ស្វាយផងនោះ។ ដោយសារតែមានការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិតដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង ជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន។ដូច្នេះហើយបានរាជរដ្ឋាភិបាលកម្ពុជាខិតខំ និងកំពុងជំរុញនូវការលើកកម្ពស់គុណភាពស្ត្រី តាមរយៈការពង្រឹងសមត្ថភាពស្ត្រីឱ្យក្លាយជាអ្នកដឹកនាំ តាមក្រសួងស្ថាប័ន របស់ជាតិ រួមមាន ស្ថាប័នព្រឹទ្ធសភា ស្ថាប័នរដ្ឋសភា រាជរដ្ឋាភិបាល និង បង្កើន ការចិត្តទុកដាក់ក្នុងការអភិវឌ្ឍធនធានស្ត្រី៊។
ថ្លែងនៅក្នុងកម្មវិធីនេះផងដែរលោកជំទាវ យស ថានារី សមាជិករដ្ឋសភា និងជាអនុប្រធានកិត្តិយសនៃគណៈកម្មាធិការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ ដោយមានការយកចិត្តទុកដាក់ពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ការផ្ដល់ចង្ក្រានសន្សំសំចៃថាមពលនេះ ក្នុងគោលបំណងចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងសុខភាពរបស់ប្រជាពលរដ្ឋនៅសហគមន៍ និងរួមចំណែកគាំទ្រការពារបរិស្ថាន ព្រមទាំងកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅកម្ពុជា។ ហើយក៏ដូចជាការរួមចំណែកមួយ របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការគិតគូរពីសុខទុក្ខ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនអ៉ិនត្រាកូ មកពីប្រទេសវៀតណាម ដែលបានជួយឧបត្ថម្ភដោយឥតគិតថ្លៃ នូវចង្រ្កានសន្សំសំចៃថាមពល ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៦០៧គ្រួសារ ក្នុងឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ តាមរយៈគណៈកម្មាធិការកណ្តាលសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍នាពេលនេះ និងចែកសារុងដល់គ្រួសារ៦០៧ ក្នុង១គ្រួសារទទួលបានសារុង១ផងដែរ ដែលជាអំណោយរបស់លោកជំទាវ យស ថានារី ផ្ទាល់។ អត្ថបទលោក ធូ កែវមុន្នី.ពិនិត្យដោយអ៊ុមញឹប។