Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកតាំងគោក បានជំរុញលើកទឹកចិត្តឱ្យប្រជាកសិករ បន្តដាំដំឡូងមី និងបន្លែបន្ទាប់បន្សំបានច្រើន ដើម្បីជួយសម្រាលបន្ទុកចំណាយក្នុងគ្រួសារ

អភិបាលស្រុកតាំងគោក បានជំរុញលើកទឹកចិត្តឱ្យប្រជាកសិករ បន្តដាំដំឡូងមី និងបន្លែបន្ទាប់បន្សំបានច្រើន ដើម្បីជួយសម្រាលបន្ទុកចំណាយក្នុងគ្រួសារ

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានជំរុញលើកទឹកចិត្តឱ្យប្រជាកសិករ បន្តដាំដុះដំឡូងមី និងបន្លែបន្ទាប់បន្សំបានច្រើន ដើម្បីជួយសម្រាលបន្ទុកចំណាយក្នុងគ្រួសារ។ ការលើកឡើងដូច្នេះ ក្នុងឱកាសលោក ចុះពិនិត្យមើលស្ថានភាពរស់នៅ និងការពិនិត្យមើលដំណាំរបស់ប្រជាកសិករ ដែលកំពុងដាំដំណាំតាមចម្ការដូចជា ដំឡូង ស្វាយចន្ទី ត្រសក់ ឪឡឹក ជាដើម នៅក្នុងឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកអភិបាលស្រុក បានលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែង ដាំដុះ ដើម្បីតម្រូវការទីផ្សារ និងបង្កើនជីវភាពឱ្យកាន់តែល្អប្រសើរជាងមុន។ ជាក់ស្ដែង ប្រជាកសិករភាគច្រើន ប្រកបមុខរបរកសិកម្ម ព្រោះប្រភេទដីនៅតំបន់នោះ មានអំណោយផលលើដំណាំកសិកម្មគ្រប់ប្រភេទ ការនាំចេញទៅខេត្តផ្សេងៗ ក៏ងាយស្រួលផងដែរ ដោយសារមានផ្លូវប្រកបដោយសុវត្ថិភាពក្នុងការដឹកជញ្ជូន តាំងពីចម្ការ រហូតដល់ផ្លូវធំ ក្នុងស្រុកទាំងមូល។

ទន្ទឹមនេះដែរ លោកអភិបាលស្រុក ក៏បានណែនាំដល់អាជ្ញាធរឃុំ ឧស្សាហ៍ចុះសួរសុខទុក្ខ និងតាមដានការដាំដុះរបស់ប្រជាកសិករ ប្រសិនបើមានបញ្ហាអ្វីមួយកើតឡើងទៅលើដំណាំ គ្រប់ប្រភេទ ត្រូវផ្ដល់នូវដំណោះស្រាយជូនដល់ពួកគាត់ឱ្យទាន់ពេលវេលា។

សូមបញ្ជាក់ថា កសិករមានក្ដីរំភើប និងរីករាយ ក្រោយដំណាំដាំដុះមានការលូតលាស់ល្អបើប្រៀបធៀបឆ្នាំមុនៗ ហើយមានថ្នាក់ដឹកនាំស្រុក ចុះសួរសុខទុក្ខ រហូតដល់ចម្ការ និងបានអរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលបានជួយពួកគាត់នាពេលកន្លងមក៕ អត្ថបទ រដ្ឋបាលស្រុកតាំងគោក ពិនិត្យដោយ ទៀក យ៉ុហ៊ន

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV