Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកអភិបាលស្រុកស្ទោង លើកទឹកចិត្តដល់គ្រប់អាជ្ញាធរឃុំ ត្រូវពិនិត្យលទ្ធភាពក្នុងការកសាងផ្លូវបេតុងអាមេ ជូនពលរដ្ឋក្នុងមូលដ្ឋានជំនួសផ្លូវក្រាលក្រួសក្រហម

លោកអភិបាលស្រុកស្ទោង លើកទឹកចិត្តដល់គ្រប់អាជ្ញាធរឃុំ ត្រូវពិនិត្យលទ្ធភាពក្នុងការកសាងផ្លូវបេតុងអាមេ ជូនពលរដ្ឋក្នុងមូលដ្ឋានជំនួសផ្លូវក្រាលក្រួសក្រហម

(កំពង់ធំ)÷ លោកអភិបាលស្រុកស្ទោង លើកទឹកចិត្តដល់អាជ្ញាធរឃុំ ត្រូវពិនិត្យលទ្ធភាពក្នុងការកសាងផ្លូវបេតុងអាមេ ជូនពលរដ្ឋក្នុងមូលដ្ឋានជំនួសផ្លូវក្រាលគ្រួសក្រហម លោក សាយ គឹមឡម បានលើកឡើងនេះក្នុងពិធីដេញថ្លៃកិច្ចសន្យាសំណង់គម្រោងមូលនិធិឃុំសាងសង់ផ្លូវគ្រួសក្រហម និងលូ ស្ថិតនៅក្នុងឃុំចំណាក្រោម កាលពីព្រឹកថ្ងៃទី២៧ ខែឧសភាឆ្នាំ ២០២៦។

ជាមួយគ្នាលោកបានលើកទឹកចិត្តថែមទៀតដល់រដ្ឋបាលឃុំត្រូវពិនិត្យឥរិយាបថ និងការអនុវត្តគុណភាពប្រសិទ្ធភាពការងារ ព្រមទាំងការផ្ដល់សេវាសាធារណៈរបស់ខ្លួនជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋនិងសាធារណៈជន ជាពិសេសត្រូវប្រើប្រាស់ថវិកាឃុំប្រកបដោយតម្លាភាព គុណភាពនិងគណនេយ្យភាព រៀបចំតុបតែងកែច្នៃបរិយាកាសនិងបរិស្ថានការងារ និងបរិស្ថាននៅក្នុងបរិវេណសាលាឃុំផងដែរ។

ទន្ទឹមនឹងនេះលោក សាយ គឹមឡម បានសាទរក្រៃលែងដល់រដ្ឋបាលឃុំដែលបានពិនិត្យលទ្ធភាពជាក់ស្ដែងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនិងផ្លូវក្រួសក្រហមនេះ ដើម្បីឆ្លើយតបតម្រូវការជាអាទិភាពនៅចំពោះមុខរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានហើយត្រូវចុះតាមដានត្រួតពិនិត្យថែទាំដំណើរការសាងសង់ ថែទាំឱ្យបានជាប្រចាំ និងអំពាវនាវពលរដ្ឋក្នុងមូលដ្ឋានចូលរួមថែរក្សាផ្លូវនេះឱ្យបានគ្រប់គ្នាដើម្បីធានានូវការប្រើប្រាស់បានយូរ ពិសេសការចូលរួមថែរក្សាការពារប្រព័ន្ធលូ ដើម្បីជាការរួមចំណែកក្នុងការរំដោះទឹកជំនន់និងថែរក្សាការពារផ្លូវថែមទៀត។

លើសពីនេះលោកអភិបាលស្រុកស្ទោង បានក្រើនរំលឹកដល់ ម្ចាស់ក្រុមហ៊ុនដែលឈ្នះក្នុងការកសាងផ្លូវនេះ ត្រូវសហការគ្នាជាមួយអាជ្ញាធរឃុំចំណាក្រោម ក្នុងការបើកពង្រីកផ្លូវឱ្យបានធំទូលាយហើយ ធ្វើផ្លូវតាមបទដ្ឋានបច្ចេកទេសសំណង់កិច្ចសន្យាជាពិសេសឱ្យបានឆាប់រហ័សទាន់ពេលវេលាថែមទៀត។

គួរបញ្ជាក់ផងដែរថា ការសាងផ្លូវគ្រួសក្រហមនេះមានប្រវែង 0.៦៥០គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់គ្រួសក្រហម០.១៥ម៉ែត្រ កម្ពស់ដីស១.២ម៉ែត្រ និងស្លាកគម្រោង ១កន្លែងសាងសង់លូទោលអង្គត់ផ្គិត១,០០០មីលីម៉ែត្រ ប្រវែង៧ម៉ែត្រចំនួន១កន្លែង និងសាងសង់លូភ្លោះអង្កត់១,០០០មីលីម៉ែត្រ ប្រវែង៧ម៉ែត្រ ចំនួន១កន្លែង និងលូជ្រុងកម្ពស់៣ ម៉ែត្រប្រវែង២ម៉ែត្រចំនួន១កន្លែង ជាមួយថវិកាប៉ាន់ស្មានប្រមាណ ១៥៥,៣៤,២៣០២៛០០ផងដែរ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង ពិនិត្យដោយ ទៀក យ៉ុហ៊ន

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV