Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

គណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារខេត្តកំពង់ធំ និងអង្គការសង្រ្គោះជនទុរគត និងមនុស្សចាស់ អញ្ជើញចុះសួរសុខទុក្ខ នាំយកអំណោយប្រគល់ជូនគ្រួសារដែលមានជីវភាពខ្វះខាត០៣គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក

គណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារខេត្តកំពង់ធំ និងអង្គការសង្រ្គោះជនទុរគត និងមនុស្សចាស់ អញ្ជើញចុះសួរសុខទុក្ខ នាំយកអំណោយប្រគល់ជូនគ្រួសារដែលមានជីវភាពខ្វះខាត០៣គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក 

(កំពង់ធំ)÷ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ  ជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារខេត្តកំពង់ធំ និងឯកឧត្តម ប្លុង ពុទ្ធកូរ៉ា សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី តុប ច័ន្ទកញ្ញា ប្រធានអង្គការសង្រ្គោះជនទុរគត និងមនុស្សចាស់ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧបភោគបរិភោគទៅប្រគល់ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាត០៣គ្រួសារមាន÷ ១.ឈ្មោះ ចាត បុិច អាយុ ៧៦ឆ្នាំ ស្ថិតនៅភូមិក្រញូង ឃុំផាន់ញើម។ ២.ឈ្មោះ លឿន ណាន ស្ថិតនៅភូមិគគរ ឃុំសាមគ្គី។ ៣.លោកស្រី នួន គំនិត រស់នៅភូមិសាលាវិសយ័ ឃុំសាលាវិសយ័ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។

កម្មវិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីលោកជំទាវ សៀង លី សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី  និងកុមារខេត្ត លោកស្រី ហៀវ ចាន់រី អនុប្រធានអចិន្រ្តៃយ៍ (អនុប្រធានមន្ទីរកិច្ចការនារីខេត្ត) លោកស្រី ទន សុខនា ក្រុមការងារគាំទ្រ(គ ក ស ក)ខេត្ត ក្រុមការងារថ្នាក់ស្រុក/ឃុំ និងភូមិជាច្រើនរូបផងដែរ។

លោកជំទាវ លំ គន្ធារី ថ្លែងថាជានិច្ចកាលគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារខេត្តកំពង់ធំ តែងតែផ្សារភ្ជាប់ពីសុខទុក្ខ និងជីវភាពរស់នៅជាមួយបងប្អូននៅគ្រប់ទីកន្លែង  ដោយបានជួយដោះស្រាយស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ជួយសម្រាលនូវការលំបាកខ្វះខាតជូនដល់ក្រុមគ្រួសារនៅតាមមូលដ្ឋាននានា នៅក្នុងខេត្តកំពង់ធំ ។ ជាមួយនោះដែរ ក៏បានស្រាវជ្រាវរកក្រុមគ្រួសារដែលមាន​ជីវភាព​លំបាក​ខ្វះខាត​ ដើម្បីឧបត្ថម្ភគ្រឿងឧបភោគបរិភោគ សម្ភារៈផ្សេងៗ និងថវិការមួយចំនួនក្នុងការជួយពួកគាត់ឱ្យបានទាន់ពេលវេលា។

លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារខេត្តកំពង់ធំ បានបន្តទៀតថាដោយអនុវត្តតាមការណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នួន ផារ័ត្នអភិបាលខេត្តកំពង់ធំ ត្រូវយកចិត្តទុកដាក់ជួយដោះស្រាយការលំបាកខ្វះខាតជូនក្រុមគ្រួសារដែលជួបបញ្ហាឱ្យបានល្អប្រសើរ។ ជាក់ស្ដែងនៅថ្ងៃនេះ គណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារខេត្តកំពង់ធំ និងអង្គការសង្រ្គោះជនទុរគត និងមនុស្សចាស់ បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ក្នុងការលើកទឹកចិត្ត និងជួយសម្រួលការលំបាកបានមួយកម្រិតផងដែរ។

សូមបញ្ជាក់ផងដែរថា អំណោយរបស់គណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារខេត្តកំពង់ធំ និងអង្គការសង្រ្គោះជនទុរគត និងមនុស្សចាស់ដែលត្រូវប្រគល់ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាត០៣គ្រួសារ ក្នុង១គ្រួសារទទួលបាននូវ÷ អង្ករ១បេ ទឹកត្រី១យូរ ទឹកស៊ីអ៉ីវ១យួរ មី១កេស កន្សែងពោះគោ កន្ទេល ចាន ស្លាបព្រា សាប៊ូបោកខោអាវ និងថវិកាមួយចំនួនទៀតផងដែរ។ អត្ថបទលោក ធូ កែវមុន្នី

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV