Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញជាទិសដៅលើការងារចំនួន ០៨ ចំនុច ដល់កងកម្លាំងយកទៅអនុវត្តឱ្យទទួលបានប្រសិទ្ធភាព

លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញជាទិសដៅលើការងារចំនួន ០៨ ចំនុច ដល់កងកម្លាំងយកទៅអនុវត្តឱ្យទទួលបានប្រសិទ្ធភាព

(កំពង់ធំ)÷ព្រឹកថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆមាសទី ១ នឹងលើកទិសដៅការងារបន្ត ឆ្នាំ២០២៦ ដល់កងកម្លាំងចូលរួមចំនួន ២៨០ នាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។

ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ ហេង សុផល
បានថ្លែងថា កិច្ចប្រជុំគឺដើម្បីត្រួតពិនិត្យលើពិនិត្យវឌ្ឍនភាពការងារ ដែលកងកម្លាំងអនុវត្តបាន នាពេលកន្លងមក និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត នាពេលខាងមុខ ។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការ បានលើកឡើងអំពីសភាពការណ៍ ថ្មីៗ នៃការប្រព្រឹត្តទៅ របស់សង្គមជាតិ និងអន្តរជាតិ រយៈពេលកន្លងមក ជាពិសេសជម្លោះរវាងប្រទេសមហាអំណាច លើពិភពលោក និងជម្លោះព្រំដែន ដែលបង្ករដោយការឈ្លានពានរបស់កងទ័ពថៃ មកលើបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា យើង ។

ដើម្បីធានាបាននូវសន្តិភាព នាពេលបច្ចុប្បន្ន និងអនាគត លោកឧត្តមស្នងការ មានប្រសាសន៍ បូកសរុប និងដាក់ចេញជាទិសដៅលើការងារចំនួន ០៨ ចំនុច ដល់កងកម្លាំងត្រូវអនុវត្តឱ្យទទួលបានប្រសិទ្ធភាព÷
១-បន្តពង្រឹងវិធានការជំនាញ និងការអនុវត្តច្បាប់ សំដៅ
បង្ការ ទប់ស្កាត់ បទល្មើសគ្រប់ប្រភេទ ធានារក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនសង្គមជាតិ និងប្រជាពលរដ្ឋ ។
២-ការងារសណ្តាប់ធ្នាប់សាធារណៈ  .ចរាចរណ៍ផ្លូវគោក ត្រូវបង្កើនវិធានការផ្សព្វផ្សាយអប់រំ អំពីច្បាប់ចរាចរណ៍ គ្រប់ទម្រង់ រូបភាព ដល់មហាជនគ្រប់ស្រទាប់វណ្ណៈ តាមគ្រឹះស្ថាន សាលារៀន មជ្ឈមណ្ឌល រោងចក្រសហគ្រាស ដើម្បីលើកកម្ពស់ ការយល់ដឹង និងចូលរួមអនុវត្ត ឱ្យទទួលបានលទ្ធផលល្អប្រសើរ ,.ការងារសណ្តាប់ធ្នាប់ ត្រូវខិតខំរៀបចំសម្រួលសណ្តាប់ធ្នាប់តាមទីប្រជុំជន បញ្ចៀសការកកស្ទះចរាចរណ៍ ។
៣-ការងារអគ្គីភ័យ ត្រូវធ្វើសមយុទ្ធ ជាក់ស្តែងលើផែនទី (កំណត់ភូមិសាស្ត្រអាទិភាព ច្រកសង្គ្រោះ) រៀបចំ កម្លាំង មធ្យោបាយ ធ្វើការហ្វឹកហាត់ ត្រៀមអន្តរាគមន៍ និង សង្គ្រោះ ត្រូវផ្សព្វផ្សាយតាមរយៈវេទិកា (ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព) អំពីវិធានការបង្ការ ពន្លត់អគ្គិភ័យបឋមដោយប្រើប្រាស់ ឧបករណ៍បែបបុរាណ ឬសម័យ ហើយចូលរួម ជាចលនាជាមួយកម្លាំងពន្លត់អគ្គិភ័យស្ម័គ្រចិត្តនៅមូលដ្ឋាន ។
៤-ការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ ត្រួតពិនិត្យធ្វើបច្ចុប្បន្នភាពអាវុធជាតិផ្ទុះ ចុះផ្សព្វផ្សាយតាមរយៈវេទិការសាធារណៈ(គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព) នូវច្បាប់ លិខិតបទដ្ឋាននានា ដែលពាក់ព័ន្ធការប្រើប្រាស់អាវុធខុសច្បាប់និង គ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅតាមមួលដ្ឋាន ។
៥-ការងារគាំទ្រ ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបញ្ចុះកម្លាំងគាំទ្រប៉ុស្តិ៍បេសកកម្ម(វែង-ខ្លី) ការផ្ទេរ ការលើកកម្ពស់ សមត្ថភាពជំនាញ ប្តូរឥរិយាបថមន្ត្រីប៉ុស្តិ៍ ត្រូវជម្រុញការផ្តល់ សេវាតាមតម្រូវការចាំបាច់នានា ពង្រឹង ការគ្រប់គ្រងមនុស្ស មធ្យោបាយ អាវុធជាតិផ្ទុះ មុខរបរពិសេស (ពិសេស ការគ្រប់គ្រងវត្តមានជនបរទេសក្នុង មូលដ្ឋាន តាមរយៈលិខិតឆ្លងដែន ទិដ្ឋាការស្នាក់នៅ និងមុខរបរ)។
៦-ការងារអត្តសញ្ញាណកម្ម ជំរុញការងារគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ .ការផ្តល់សេវាសៀវភៅស្នាក់នៅ .សៀវភៅគ្រួសារ .ការផ្តល់អត្តសញ្ញាណបណ្ណ័ សញ្ជាតិខ្មែរ ទាំងផ្តល់ថ្មី និង ផ្តល់ទុតិយតា ជូនដល់ប្រជាពលរដ្ឋ ។
៧-ការងារអន្តោប្រវេសន៍ បន្តគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តដែលបានស្នាក់នៅក្នុងភូមិសាស្ត្រខេត្ត និង រៀបចំផ្តល់សេវាស្របច្បាប់  បន្តត្រួតពិនិត្យលើជនបរទេសមកស្នាក់នៅខុសច្បាប់ ដើម្បីអនុវត្តតាមនីតិវិធី ។
៨-ការងារភស្ដុភា និងហិរញ្ញវត្ថុ បន្តលើការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋបំពេញបែបបទបើកប្រាក់បៀវត្ស និងសម្ភារៈផ្សេងសម្រាប់បំរើការងារនៅក្នុងអង្គភាព ជូនដល់កងកម្លាំងនគរបាល ។
ជាកិច្ចចុងក្រោយលោកស្នងការ បានប្រគល់ម៉ាស៊ីនកុំព្យូទ័រ និងម៉ាស៊ីនព្រីនធ័រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដល់ការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ០១ គ្រឿង និងអធិការដ្ឋាននគរបាលទាំង ០៩ក្រុង-ស្រុក ចំនួន ០១ គ្រឿង ព្រមទាំងសម្ភារៈការិយាល័យ និងអាវភ្លៀងមួយចំនួនទៀត ៕ អត្ថបទស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV