ឧត្តមសេនីយ៍ទោ សោម ស៊ុន ឧបត្ថម្ភអំណោយមនុស្សធម៌ ជូនក្រុមជាង សំណង់ ត្រួតពិនិត្យការសាងសង់ និងដាំដើមឈើនៅទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ
(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការីទៅត្រួតពិនិត្យការ សាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ព្រមទាំងដឹកនាំដាំដើមឈើ និងសំណេះសំណាលសាកសួរសុខទុក្ខ ឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ អំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនក្រុមជាងសំណង់ ដែលកំពុងសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា នៅខេត្តកំពង់ធំ ។ ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដោយត្រូវយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យដំណើរការសាងសង់ និងការកែលម្អសោភ័ណភាព នៅក្នុងទីតាំងទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ជាបណ្តេីៗ ឱ្យកាន់តែប្រសើរឡើង ដោយត្រូវរៀបចំដាំដើមឈើ និងត្រៀមធ្វើរបង ដើម្បីបម្រើនិរន្តរភាពការងារ ជូនអតីតយុទ្ធជនរបស់យើង ដែលធ្លាប់ជាប្រតិបត្តិករនៃនយោបាយឈ្នះឈ្នះ រួមចំណែកនាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌឹតរបស់សម្ដេចអគ្គមហាមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនិក និងជាមគ្គទេសឯក បាននាំមកនូវសុខសន្តិភាព ជូនប្រជាជនកម្ពុជាទាំងមូល ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់ផងដែរថា ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលកំពុងដំណើរការសាងសង់នេះ ត្រូវបានបញ្ចុះបឋមសីលាសាងសង់កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលមានទំហំជាង ៣១៨ ម៉ែត្រការ៉េ នៅលើទីតាំងដីទំហំជាង ៥,០០០ ម៉ែត្រការ៉េ ដែលមកដល់ពេលនេះលទ្ធផលនៃការសាងសង់ទទួលបាន ៤០% ហើយ ។
នៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានណែនាំដល់ក្រុមជាងសំណង់ ត្រូវធ្វើការសាងសង់ឲ្យសមស្របតាមលក្ខណៈបច្ចេកទេស តាមគំរូប្លង់ ដែលបានគ្រោងទុក និងការកែសម្រួលថ្មី ធ្វើយ៉ាងណាឲ្យមានគុណភាព និងសោភ័ណភាព ហើយជាមួយនោះដែរ ក៏បានឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ អំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់ក្រុមកម្មករសំណង់ ដែលមានជីវភាពលំបាកខ្វះខាតចំនួន១៥ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២៥ គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ និងត្រីខកំប៉ុងចំនួន១យួរ នឹងបានដឹកនាំសហការីដំណើរការដាំដើមឈើនៅក្នុងបរិវេណទីស្ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរពុជាខេត្តកំពង់ធំ ផងដែរ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។