យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហាន២ ចាប់ផ្តើមជាផ្លូវការ
យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហាន២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» បានចាប់ផ្តើមជាផ្លូវការហើយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នេះ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំការជួបជុំជាមួយសិស្សានុសិស្សប្រមាណ ២,៥០០ នាក់ នៅវិទ្យាល័យហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ ដើម្បីបញ្ជ្រាបចំណេះដឹង និងពង្រឹងភាពធន់របស់យុវវ័យក្នុងការបង្ការ ទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយក្នុងសម័យឌីជីថល។
🧑🤝🧑👭«យើងរួមគ្នាកម្ចាត់ព័ត៌មានក្លែងក្លាយ និងរួមគ្នាពង្រឹងការយល់ដឹងផ្នែកព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ»។

![]()
