ឯកឧត្ដម នួន ផារ័ត្ន ឧបត្ថម្ភថវិកាចំនួន ១០,០០០$ សម្រាប់សាងសង់សាលប្រជុំជូនបងប្អូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង
ខេត្តកំពង់ធំ៖ ឧត្ដមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានប្រចាំការ ប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានសូមគោរពថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ដែលបានសម្រេចផ្តល់វិកាចំនួន ១០,០០០ដុល្លារ(មួយម៉ឺនដុល្លារសហរដ្ឋអាមេរិក) សម្រាប់សាងសង់សាលប្រជុំបើកចំហរមួយខ្នង ដែលមានទំហំ ៣៦០ម៉ែត្រការ៉េ ជូនបងប្អូនអតីតយុទ្ធជន នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម ហើយសំណង់នេះ និងគ្រោងសាងសង់នៅពេលខាងមុខនេះ ។
ប្រសាសន៍នេះ ត្រូវបានឯកឧត្ដម នួន ផារ័ត្ន បានប្រកាសផ្ដល់ជូនតាមសំណូមពររបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងពិធីប្រារព្ធខួបលើកទី១៩ ទិវាអតីតយុទ្ធជនកម្ពុជា (១២-៥-២០២៦) កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគោរពជូនពរឯកឧត្តម នួន ផារ័ត្ន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ ។ អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។





![]()
