សមាគមសិប្បករខ្មែរ នៅស្រុកបារាយណ៍ផ្តល់ក្តីសង្ឃឹមដល់ស្ត្រី និងអ្នកដែលមានជីវភាពខ្សត់ខ្យោយឲ្យគាត់មានឱកាសក្នុងការរកចំណូលតាមរយៈបង្រៀនកាត់ដេរ និងបង្រៀនតំបាញ
(កំពង់ធំ)៖សមាគមសិប្បករខ្មែរហៅកាត់ថាKCC ស្រុកបារាយណ៍ផ្តល់ក្តីសង្ឃឹមដល់ស្ត្រី និងអ្នកដែលមានជីវភាពខ្សត់ខ្យោយឲ្យគាត់មានឱកាសក្នុងការរកចំណូលតាមរយៈ បង្រៀនកាត់ដេរ និងបង្រៀនតំបាញ។
លោកស្រី ណោម វណ្ណៈ នាយិការបស់សមាគមសិប្បករខ្មែរហៅកាត់ថាkccបានបញ្ជាក់ថាសមាគមសិប្បករខ្មែរបានចាប់ផ្ដើមឡើងនៅក្នុងជាគំរោងរបស់NGO អ្នកភូមិគាត់ស្គាល់កន្លែងរបស់យើងតែងតែហៅថាសង្ឃឹម សង្ឃឹមជាកន្លែងមួយដែលផ្ដល់ឱកាសការងារដល់ស្ត្រីហើយនិងអ្នកដែលមានជីវភាពខ្សត់ខ្យោយឲ្យគាត់មានឱកាសក្នុងការរកចំណូលតាមរយៈការងារហើយនិងជំនាញរបស់គាត់។សមាគមសិប្បករខ្មែរបានបង្រៀនកាត់ដេរ បង្រៀនតំបាញពីព្រោះយើងចង់ឲ្យអ្នកនៅទីនេះរក្សានៅប្រពៃណីទំនៀមទម្លាប់ព្រោះការតម្បាញជាអត្តសញ្ញាណរបស់ខ្មែរយើង។
លោកស្រីបញ្ជាក់ទៀតថាសម្រាប់ការកាត់
ដេរវិញគឺយើងប្រើវត្ថុធាតុដើមហើយនិងក្រណាត់កែច្នៃពីកាកសំណល់។
លោកស្រីបន្តថាសមាគមសិប្បករខ្មែរ តាំងពីយើងបង្កើតមកមានសមាជិករាប់រយនាក់ហើយ ដោយមានអ្នកខ្លះធ្វើការជាង១០ ឆ្នាំមកហើយ ឯអ្នកខ្លះទៀតគាត់នៅបន្តការងារយកធ្វើនៅតាមផ្ទះ សព្វថ្ងៃយើងមានសមាជិកជាង ២០នាក់ នៅជំនាញកាត់ដេរ តំបាញ សម្រាប់សមាជិករបស់យើងនៅទីនេះគឺយើងជួយគាត់ក្នុងការបង់ភាគទាន ប ស ស ទាំង ប ស ស នៅលើហានិភ័យការងារ ប ស ស លើសុខភាពហើយនិង ប ស ស នៅពេលដែលគាត់មានអាយុចូលនិវត្តន៍ ដើម្បីឲ្យគាត់ទទួលបានអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលបានផ្ដល់ឲ្យ។
លោកស្រីសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងសូមឲ្យរក្សាហើយនិងគាំទ្រគ្នាទៅវិញទៅមកជាពិសេស
វិស័យតំបាញឲ្យនៅតែប្រើប្រាសក្រមាយើង ។
លោកស្រី ជា សារ៉ាន់ និង លោកស្រី ហុង ស្រីនាថ រស់នៅភូមិសួស្តី ឃុំបារាយណ៍ ស្រុកបារាណ៍ បានលើកឡើងស្រដៀងគ្នាថាលោកស្រីធ្វើការនៅក្នុងមជ្ឈមណ្ឌលនេះ ជាង២០ ឆ្នាំហើយពិតជាមានមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងដោយសារបានទទួលអត្ថប្រយោជន៍ជាច្រើននិងបាននៅជិតផ្ទះជួបជុំគ្រួសារផង។
ជាមួយគ្នានេះលោក ឃន ចាន់ថៃ អភិបាលស្រុកបារាយណ៍សូមគាំទ្រជាមួយសហគមន៍មណ្ឌលសិប្បកម្មខ្មែរដែលបានរួមចំណែកថែរក្សានៅវប្បធម៌ប្រពៃណីដែលមានតាំងពីដូនថារបស់យើង ។
ក្នុងនាមអាជ្ញាធរនិងបន្តស្វែងរកក៏ដូចជារកដៃគូសហការចុះយ៉ាងណាឲ្យសហគមន៍កាន់តែរីកចម្រើនជាបន្តទៀតក៏ដូចជាស្វែងរកនៅឱកាសទីផ្សារផ្សេងៗសម្រាប់ឲ្យសហគមន៍។រឹតតែមានឱកាសពង្រីកខ្លួនឲ្យបានគិតតែធំជាងនេះទៅទៀតដើម្បីរួមចំណែកទៅដល់ការលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានក៏ដូចជារួមចំណែកថែរក្សាវប្បធម៌ប្រពៃណីរបស់ខ្មែររបស់យើងដ៏ផូផង់។


















![]()
