Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ជូននាយទាហាន នាយទាហានរង និងពលទាហាន ក្រោមឱវាទ

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ជូននាយទាហាន នាយទាហានរង និងពលទាហាន ក្រោមឱវាទ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានប្រារព្ធពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទី ភារកិច្ច របស់កងយោធពលខេមរភូមិន្ទ ជូននាយទាហាន នាយទាហានរង និងពលទាហានក្រោមឱវាទ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយលទ្ធផលនៃកិច្ចប្រជុំអាស៊ាន លើកទី៤៨ នៅទីក្រុងសេប៊ូ សាធារណរដ្ឋហ្វីលីពីន និងបានបញ្ជាក់អំពីការធ្វើសន្និសិទកាសែតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋ​មន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ក្រោយពេលជួបប្រជុំត្រីភាគី ជាមួយឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងឯកឧត្តម អនុទិន ឆាន់វីរគុលនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃឡង់ ដោយសម្ដេចបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែបន្ទាត់ព្រំដែនតាមរយៈការប្រើប្រាស់កម្លាំង និងបានទាមទារឲ្យភាគីថៃ ត្រូវតែអនុវត្តជាបន្ទាន់ ក្នុងការវាស់វែងព្រំដែន តាមកិច្ចព្រមព្រៀងដែលមានក្នុងសេចក្តីប្រកាសរួម ស្ដីពីបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥កន្លងទៅ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសរសើរចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាលកងឯកភាព ការិយាល័យ និងស្ថាប័នចំណុះទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា និងបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនជូនដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា និងព្រះមហាក្សត្រ ។ ដោយត្រូវការពារឲ្យបានបូរណភាពទឹកដី និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ដោយប្រជាជន ។ ជាមួយនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានក្រើនរំលឹកដល់យោធិនគ្រប់រូប ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ តាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងការណែនាំ និងដឹកនាំដោយផ្ទាល់ពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ដោយត្រូវចូលរួមយ៉ាងសកម្ម ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យទទួលបានជោគជ័យ ដោយមិនត្រូវឱ្យក្រុមជនល្មើសឆ្លៀតឱកាសកាប់ទន្ទ្រានព្រៃឈើ និងការនេសាទត្រីខុសច្បាប់បានឡើយ។ 

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានណែនាំដល់យោធិនគ្រប់រូបត្រូវបន្តចូលរួមសហការ ជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាព នឹងត្រូវបន្តរួមគ្នាទៅបម្រើបងប្អូនអតីតយុទ្ធជន និងនិវត្តជន នៅ​តាម​មូលដ្ឋាន​នានា​ក្នុង​ខេត្តកំពង់ធំឲ្យបានល្អប្រសើរ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ.ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV