Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

គណៈ​កម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន​ និង​និវត្តន៏​ជន​កម្ពុជា​ ខេត្តកំពង់ធំ ប្រារព្ធខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (  ថ្ងៃ​ទី​ ១២ ឧសភា ឆ្នាំ ២០២៦)

គណៈ​កម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន​ និង​និវត្តន៏​ជន​កម្ពុជា​ ខេត្តកំពង់ធំ ប្រារព្ធខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (  ថ្ងៃ​ទី​ ១២ ឧសភា ឆ្នាំ ២០២៦)

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ គណៈ​កម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន​ នឹង​និវត្តន៍​ជនកម្ពុជា​ ខេត្តកំពង់ធំ បានប្រារព្ធខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៦ ដែលពិធីនេះប្រព្រឹត្តទៅ នៅមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោ​ ធិបតីថ្លុកព្រីង នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ស្ថិតក្រោមអធិបតីភាពឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្ត​   និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត បណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត និងអភិបាលក្រុង ស្រុកទាំង៩ ព្រមទាំងបងប្អូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ចំនួន ២៥០គ្រួសារ បាន​ចូលរួមយ៉ាងច្រើនកុះករផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានឡើងថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជាទីបំផុត ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នួន​ ផារ័ត្ន​ អភិបាលខេត្ត ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ និងប្រតិភូ ដែលបានផ្ដល់កិត្តិយស អញ្ជើញជាអធិបតីភាព​ នឹង​ជាភ្ញៀវ​កិត្តិយស​ក្នុងពិធីដ៏មានសារៈសំខាន់នេះ ។ ជាមួយនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានអានសារលិខិតរបស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៦  ដោយបានគូសបញ្ជាក់ថា៖ នេះ គឺជាទិវាជាប្រវត្តិសាស្ត្រប្រកបដោយមោទនភាពបំផុត ដែលបងប្អូនអតីតយុទ្ធជន និវត្តជន និងប្រជាពលរដ្ឋ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩  អនុលោមតាមស្មារតី នៃអនុក្រឹត្យលេខ១៤៥ អនក្រ បក របស់រាជរដ្ឋាភិបាលកម្ពុជា  ក្នុងគោលបំណងលើកតម្កើងវីរភាពដ៏អង់អាចក្លាហាន និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានធ្វើពលីកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា  និង​បាន​គូស​បញ្ជាក់បន្ថែម​នូវ​សំណួមពរ​ និង​ភារកិច្ច​មួយ​ចំនួន​ទៀត​ ដើម្បី​គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​ ចូលរួម​ចំណែក​ក្នុង​ការ​គាំទ្រ​ដល់​ទិវា​អតីត​យុទ្ធ​ជន​ និង​និវត្តន៏​ជន​កម្ពុជា​ នៅ​ពេល​នេះ​ផងដែរ​  ។

ឯកឧត្តម នួន ផារ័ត្ន បានថ្លែងនូវការគោរពដឹងគុណ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់អ៊ុំ ពូ មីង អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា ពិសេសបានរួមចំណែកជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការអនុវត្តនៅនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ ។ នៅក្នុងឱកាសនេះផងដែរ ឯកឧត្តម នួន ផារ័ត្ន ក៏បានថ្លែងនូវការដឹងគុណដល់វីរយុទ្ធជនដ៏អង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដី ទប់ស្កាត់ការឈ្លានពានដ៍ឃោឃៅព្រៃផ្សៃ​ ពីពួកទាហានសៀមមកលើដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម នួន ផារ័ត្ន បានអំពាវនាវដល់អតីតយុទ្ធជន និងនិវត្តជន ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមសាមគ្គីភាពគ្នាជាធ្លុងមួយ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រទេសជាតិយើងរឹងមាំ រីកចម្រើនលើគ្រប់វិស័យ ពិសេសលើវិស័យការពារជាតិ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត ។

នៅក្នុងឱកាសនេះផងដែរ  តាមសំណូមពររបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងបងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោ ធិបតីថ្លុកព្រីង ឯកឧត្តម នួន ផារ័ត្ន បានសម្រេចផ្ដល់ថវិកា ចំនួន មួយម៉ឺនដុល្លារ សម្រាប់សាងសង់សាលប្រជុំបើកចំហរមួយខ្នង ដែលមានទំហំ ៣៦០ម៉ែត្រការ៉េ សម្រាប់ការជួបជុំនិងរៀបចំពិធីផ្សេងៗ ហើយនៅក្នុងពិធីនេះ ឯកឧត្តម នួន ផារ័ត្ន ក្នុងនាមអភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជន ដែលបានចូលរួមចំនួន ២៥០គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានថវិកាចំនួន ៥ម៉ឺនរៀល អង្ករចំនួន ៤០គីឡូក្រាម និងឃីតមួយកញ្ចប់ផងដែរ។ អត្ថបទ តំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV