Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តមបណ្ឌិត សួង ណយ ដឹកនាំកិច្ចប្រជុំជាមួយអាជីវករលក់ដូរ និងអ្នកចិញ្ចឹមត្រីសត្វគ្រប់ប្រភេទ រោងចក្រ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ

ឯកឧត្តមបណ្ឌិត សួង ណយ ដឹកនាំកិច្ចប្រជុំជាមួយអាជីវករលក់ដូរ និងអ្នកចិញ្ចឹមត្រីសត្វគ្រប់ប្រភេទ រោងចក្រ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ

(កំពង់ធំ)÷ ឯកឧត្តមបណ្ឌិត សួង ណយ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងងជាប្រធានក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរខេត្តកំពង់ធំបានដឹកនាំកិច្ចប្រជុំជាមួយអាជីវករលក់ដូរ និងអ្នកចិញ្ចឹមត្រីសត្វគ្រប់ប្រភេទរោងចក្រ ស្ថិតនៅភូមិច្រាំងស ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៩ ខែឧសភាឆ្នាំ២០២៦។

កម្មវិធីនេះផងដែលក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ភួន ចន្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ឧកញ្ញា ឃិត ឈឿន ភាគហ៊ុនផ្សារមរតក ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ លោក កុក ពិទូ អគ្គនាយកផ្សារមរតកស្រុកស្ទោង លោកអភិបាលរងស្រុក និងសហការី ព្រមទាំងបងប្អូនអាជីវករលក់ដូរ និងអ្នកចិញ្ចឹមត្រីសត្វគ្រប់ប្រភេទ រោងចក្រ បានចូលរួមក្នុងកម្មវិធីនេះផងដែរ។

ឆ្លៀតក្នុងឱកាសនេះឯកឧត្តមបណ្ឌិត សួង ណយ បានបញ្ជាក់ថាក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទីស្អីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានយកចិត្តទុកដាក់ទៅលើការលក់ផលិតផលខ្មែរ ដែលគ្មានជាតិគីមី ពិសេសកបន្លែមានសុវត្ថិភាព ដែលបងប្អូនប្រជាពលរដ្ឋយកទៅបរិភោគទៅមិនប៉ះពាល់ដល់សុខភាព។

មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តមបណ្ឌិត សួង ណយ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងពីសហគមន៍នៅស្រុកស្ទោង ត្រូវបានចែកចាយចំណីសត្វ ផលិតកូនត្រី កែច្នៃផលិតផលត្រី និងសត្វ ក្នុងការកទីផ្សារ
ដែលមានតម្លៃសមរម្យ និងមានអនាម័យ។ សហគមន៍ឈានមុខគេក្នុងខេត្តកំពង់ធំ ដែលគ្រប់គ្រងគ្រប់ខ្សែច្រវាក់តម្លៃពីចំណីសត្វ កូនសត្វ ការចិញ្ចឹម កែច្នៃ រហូតដល់ទីផ្សារលក់ដុំ-រាយ។ បង្កើនប្រាក់ចំណូលដល់សមាជិក កាត់បន្ថយថ្លៃដើមផលិតកម្ម ធានាគុណភាពផលិតផល និងភ្ជាប់ទីផ្សារប្រកបដោយចីរភាព។ សហគមន៍នីមួយៗ ត្រូវពង្រឹងខ្សែច្រវាក់តម្លៃឱ្យបានសមរម្យក្នុងខេត្តកំពង់ធំ បង្កើនប្រាក់ចំណូលជូនសមាជិក កាត់បន្ថយការពឹងផ្អែកលើឈ្មួញកណ្តាល និងធានាស្បៀងអាហារប្រកបដោយសុវត្ថិភាព។

ឯកឧត្តមបណ្ឌិត សួង ណយ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងងជាប្រធានក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរខេត្តកំពង់ធំ បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់បងប្អូនជីវករ អ្នកលក់ និងអ្នកកែច្នៃត្រីនិងសាច់ទាំងអស់ ដោយការខិតខំប្រឹងប្រែងរបស់បងប្អូន គឺជាចំណែកសំខាន់ក្នុងការផ្គត់ផ្គង់អាហារសុវត្ថិភាព និងគុណភាពដល់សង្គម។ សូមបន្តថែរក្សាគុណភាព អនាម័យ និងភាពស្មោះត្រង់ក្នុងការងារ ដើម្បីទទួលបានទំនុកចិត្តពីអតិថិជនកាន់តែច្រើន។ ទោះបីមានការលំបាក ឬការប្រកួតប្រជែងយ៉ាងណាក៏ដោយ សូមកុំបោះបង់ក្តីសង្ឃឹម ព្រោះភាពអត់ធ្មត់ និងការខិតខំ នឹងនាំមកនូវភាពរីកចម្រើន។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV