Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អនុប្រធានទី២ ព្រឹទ្ធសភាបន្តចុះសួរសុខទុក្ខសមាជិកក្រុមប្រឹក្សាឃុំក្នុងស្រុកកំពង់ស្វាយ

អនុប្រធានទី២ ព្រឹទ្ធសភាបន្តចុះសួរសុខទុក្ខសមាជិកក្រុមប្រឹក្សាឃុំក្នុងស្រុកកំពង់ស្វាយ

(កំពង់ធំ)៖ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា អមដំណើរដោយលោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងតំណាងមន្ត្រីស្ថានទូតនានាប្រចាំប្រទេសកម្ពុជានានា  បន្តចុះជួបសំណេះសំណាលនិងសួរសុខទុក្ខជាមួយសមាជិកក្រុមប្រឹក្សាឃុំក្នុងពិធីស្វែងយល់បញ្ហាប្រឈមនឹងឱកាសនៅរសៀលថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០២៥ នៅសាលាឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា សម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានចូលរួមក្នុងកម្មវិធីនេះ និងជួបជុំជាមួយក្រុមប្រឹក្សាឃុំព្រមទាំងលើកទឹកចិត្តដល់ក្រុមប្រឹក្សាឃុំទាំងអស់លើកឡើងពីកង្វល់និងបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋានដែលកន្លងមកបានជួបប្រទះហើយមិនទាន់ដោះស្រាយបានដើម្បីឱ្យឯកឧត្តមនិងថ្នាក់ដឹកនាំ ព្រមទាំងក្រុមការងារជំរុញមន្ទីរក្រសួងពាក់ព័ន្ធចាត់វិធានការទាន់ពេលវេលា។

តាមរយៈការលើកឡើងរបស់លោកមេឃុំ ឃើញថាប្រជាជនក្នុងមូលដ្ឋានមានបញ្ហាប្រឈមនិងការធ្វើប្លង់កម្មសិទ្ធិដីធ្លីនៅយឺតយ៉ាវដែលបង្កផលប៉ះពាល់ដល់សតិអារម្មណ៍បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្នុងចំណុចនេះឯកឧត្តមបណ្ឌិតកោតសរសើរនៅការលើកឡើងជាក់ស្ដែងហើយឯកឧត្តមនឹងជំរុញដល់ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ដើម្បីដោះស្រាយបញ្ហានេះជាបន្ទាន់។ យើងមិនមែនជាអ្នកបញ្ជាមន្ត្រីជំនាញទទួលបន្ទុកទេ តែនេះជាយន្តការមួយក្នុងការដោះស្រាយបញ្ហា។

ឯកឧត្តមមានប្រសាសន៍ថាបើបញ្ហានេះយើងមិនដោះស្រាយ ហើយយើងរងចាំឱ្យសម្តេចមកដោះស្រាយតើបញ្ហានេះវាយ៉ាងម៉េច។ សម្តេចលោករវល់ណាស់ ចំពោះបញ្ហាប្រទេសជាតិហេតុនេះហើយទើបក្រុមការងារចុះស្វែងយល់ដើម្បីរកយន្តការផ្សេងៗ នឹងសមស្របជូនដល់ថ្នាក់មូលដ្ឋាន។

ឯកឧត្តមបណ្ឌិតបានបន្តទៀតថាមកដល់ពេលនេះយើងត្រូវតែរឹងមាំទាំងអស់គ្នា សាមគ្គីភាពនិងឯកភាពជាតិខ្មែរតែមួយដើម្បីបង្ហាញការគោរពនិងគាំទ្រដល់ថ្នាក់ដឹកនាំដែលមានសម្តេច បវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ព្រមទាំងបង្ហាញដល់បរទេសជិតខាង ពិសេសប្រទេសសៀមដែលកំពុងឈ្លានពានព្រំដែនរបស់យើង។ ម្យ៉ាងវិញទៀតដូចជាវត្តមានតំណាងស្ថានទូតនានាបានមើលឃើញពីភាពត្រឹមត្រូវរបស់កម្ពុជាដែលត្រូវការសន្តិភាពដោយឈរលើគោលការណ៍ ច្បាប់អន្តរជាតិជាមូលដ្ឋាន។

ឯកឧត្តមបានសង្កត់ធ្ងន់ថាទោះបីពេលនេះយើងជួបប្រទះបញ្ហាច្រើនក៏ប៉ុន្តែការអភិវឌ្ឍមូលដ្ឋាននៅតែបន្តព្រោះវាជាតម្រូវការចាំបាច់របស់ប្រជាជនដោយគ្មានទីបញ្ចប់។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV