Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អនុប្រធានទី២ ព្រឹទ្ធសភា” ក្រុមការងារឃុំទាំងអស់ត្រូវរួបរួមសាមគ្គីគ្នានិងឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ

អនុប្រធានទី២ ព្រឹទ្ធសភា” ក្រុមការងារឃុំទាំងអស់ត្រូវរួបរួមសាមគ្គីគ្នានិងឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ

(កំពង់ធំ)៖ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានជំរុញនិងលើកទឹកចិត្តដល់សមាជិកក្រុមប្រឹក្សាឃុំទាំងអស់ត្រូវចេះសាមគ្គីគ្នានិងមានឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ។

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ថ្លែងដូចនេះក្នុងកម្មវិធីស្វែងយល់បញ្ហាប្រឈមនិងឱកាសនៅឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ អមដំណើរដោយលោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងតំណាងមន្ត្រីស្ថានទូតនានាប្រចាំប្រទេសកម្ពុជានាថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០២៦។

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា សម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានចូលរួមក្នុងកម្មវិធីនេះ និងជួបជុំជាមួយក្រុមប្រឹក្សាឃុំព្រមទាំងលើកទឹកចិត្តដល់ក្រុមប្រឹក្សាឃុំទាំងអស់លើកឡើងពីកង្វល់និងបញ្ហាប្រឈមនានានៅចំពោះមុខឯកឧត្តមផ្ទាល់ដើម្បីរកដំណោះស្រាយឱ្យបានទាន់ពេលវេលាស្របតាមតម្រូវការរបស់ក្រុម ការងារនិងមូលដ្ឋានផងដែរ។

ឯកឧត្តមបណ្ឌិតបានបន្តទៀតថាមកដល់ពេលនេះយើងត្រូវតែរឹងមាំទាំងអស់គ្នា សាមគ្គីភាពនិងឯកភាពជាតិខ្មែរតែមួយដើម្បីបង្ហាញការគោរពនិងគាំទ្រដល់ថ្នាក់ដឹកនាំដែលមានសម្តេច បវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ព្រមទាំងបង្ហាញដល់បរទេសជិតខាង ពិសេសប្រទេសសៀមដែលកំពុងឈ្លានពានព្រំដែនរបស់យើង។ ម្យ៉ាងវិញទៀតដូចជាវត្តមានតំណាងស្ថានទូតនានាបានមើលឃើញពីភាពត្រឹមត្រូវរបស់កម្ពុជាដែលត្រូវការសន្តិភាពដោយឈរលើគោលការណ៍ ច្បាប់អន្តរជាតិជាមូលដ្ឋាន។

ឯកឧត្តមបានសង្កត់ធ្ងន់ថាទោះបីពេលនេះយើងជួបប្រទះបញ្ហាច្រើនក៏ប៉ុន្តែការអភិវឌ្ឍមូលដ្ឋាននៅតែបន្តព្រោះវាជាតម្រូវការចាំបាច់របស់ប្រជាជនដោយគ្មានទីបញ្ចប់។ ដូចនេះដើម្បីការងារប្រព្រឹត្តទៅដោយរលូននិងទទួលបានការគាំទ្រលុះត្រាតែយើងមានការឯកភាព និងសាមគ្គីភាពគ្នា។

សូមបញ្ជាក់ថាបន្ទាប់ពីចប់ពិធី ឯកឧត្តមបណ្ឌិតនិងក្រុមការងារព្រមទាំងតំណាងមន្ត្រីស្ថានទូតបានធ្វើដំណើរទស្សនកិច្ចទៅប្រាសាទសំបូរព្រៃគុហ៍ដើម្បីស្វែងយល់ពីសម្បត្តិវប្បធម៌ជាតិរបស់ខ្មែរយើងក៏ដូចជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកដ៏អស្ចារ្យនេះ។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV