Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្ដជនកម្ពុជា ខេត្តកំពង់ធំ ជួបសំណេះសំណាលអតីតយុទ្ធជនពិការ និងក្រុមគ្រួសារអតីតយុទ្ធជន  នៅស្រុក​កំពង់​ស្វាយ ដើម្បីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្ដជនកម្ពុជា ខេត្តកំពង់ធំ ជួបសំណេះសំណាលអតីតយុទ្ធជនពិការ និងក្រុមគ្រួសារអតីតយុទ្ធជន  នៅស្រុក​កំពង់​ស្វាយ ដើម្បីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

ខេត្តកំពង់ធំ៖ ដើម្បីចូលរួមអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។ នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងលោកជំទាវបណ្ឌិត​ ពេជ ​ចន្ទ​មុន្នី​ ទៅឧបត្ថម្ភជូនអតីតយុទ្ធជនពិការដោយសារសង្គ្រាម និងក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងថា៖ ជានិច្ចកាល គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន​កម្ពុជា ខេត្តកំពង់ធំ តែងតែផ្សារភ្ជាប់ពីសុខទុក្ខ និងជីវភាពរស់នៅជាមួយបងប្អូនអតីតយុទ្ធជន នៅគ្រប់ទីកន្លែង ដោយបានជួយដោះស្រាយស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ជួយសម្រាលនូវការលំបាកខ្វះខាតជូនដល់ក្រុមគ្រួសារអតីតយុទ្ធជននៅតាមមូលដ្ឋាននានា នៅក្នុងខេត្តកំពង់ធំ ។ ជាមួយនោះដែរ ក៏បានស្រាវជ្រាវរកក្រុមគ្រួសារអតីតយុទ្ធជន ដែលមានគុណបំណាចចំពោះជាតិ និង​មាតុ​ភូមិ​ ហើយ​មាន​ជីវភាព​លំបាក​ខ្វះខាត​ គ្មានដី គ្មានផ្ទះ រស់នៅលើដីសាធារណៈ  ឬមានដីហើយតែមានជម្រកស្នាក់នៅមិនសមរម្យ ដើម្បីស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខា សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីសាងសង់ផ្ទះ និងផ្ដល់ដីសម្បទានសង្គមកិច្ចជូនក្រុមគ្រួសារអតីតយុទ្ធជន បានចំនួន ៤៩២ខ្នងផ្ទះ រួចមកហើយ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់បន្ថែមទៀតផងដែរថា៖ ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលនឹងឈានមកដល់នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ  និងអនុវត្តតាមការណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំដល់ថ្នាក់ដឹកនាំគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ជួយដោះស្រាយការលំបាកខ្វះខាតជូនក្រុមគ្រួសារអតីតយុទ្ធជន និងនិវត្តជន ឲ្យបានល្អប្រសើរ ។

ជាក់ស្ដែងនៅថ្ងៃនេះ គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ  តំណាង​ឯកឧត្ដម​ នួន​ ផារ័ត្ន​ អភិបាល​ខេត្ត​ ប្រធាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្ដជនកម្ពុជា ខេត្ត​ បានទៅសំណេះសំណាលសាកសួរសុខទុក្ខ អតីតយុទ្ធជនពិការដោយសារសង្គ្រាម និងក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត នៅភូមិព្រៃព្រាល ក  និងនៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយបាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគាត់ផងដែរ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV