Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បើកថវិកា សមាគមមិត្តនគរបាលជាតិ កម្ពុជា ជូនសមាជិក និងគ្រួសារសមាជិក ដែលទទួលមរណភាពចំនួន ០៥ គ្រួសារ

ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បើកថវិកា សមាគមមិត្តនគរបាលជាតិ កម្ពុជា ជូនសមាជិក និងគ្រួសារសមាជិក ដែលទទួលមរណភាពចំនួន ០៥ គ្រួសារ 

(កំពង់ធំ)÷អនុវត្តតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រឹកថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរងផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត  បានជួបសំណេះសំណាលប្រគល់ថវិកាសមាគម មិត្តនគរបាលជាតិ កម្ពុជា ជូនសមាជិក និងគ្រួសារសមាជិក ស្ថិតនៅស្នងការដ្ឋាននគរបាលខេត្ត ។

លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរង បានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ កម្ពុជា ជូនចំពោះសមាជិក  ទាំង០៥គ្រួសារ ព្រមទាំងថ្លែងចូលរួមរំលែកទុក្ខ ចំពោះមរណភាពស្វាមី ភរិយា ឪពុក ម្តាយ មនុស្សជាទីស្រឡាញ់ ក្នុងក្រុមគ្រួសារបងប្អូនគ្រប់ៗរូប ។

លោកស្នងការរង បន្តថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ចំពោះសមាជិក ដែលមានស្នាដៃ គុណបំណាច់យ៉ាងធំធេង ក្នុងបុព្វហេតុជាតិមាតុភូមិ ថ្ងៃនេះ ស្នងការដ្ឋាននគរបាលខេត្ត បានបើកថវិកាសមាគមមិត្តនគរបាលជាតិ
កម្ពុជា ជូនបងប្អូននាឱកាសនេះ សរុបប្រាក់ចំនួន ១៨,០០០,០០០រៀល

*ទី១-លោកវរសេនីយ៍ត្រី ម៉ិច សុខុម មន្ត្រីចូលនិវត្តន៍
នៃអធិការដ្ឋាននគរបាលក្រុង ស្ទឹងសែន ថវិកាចំនួន ៦,០០០,០០០រៀល។

*ទី២-លោកអនុសេនីយ៍ឯក ឈុន ភាព មន្ត្រីចូលនិវត្តន៍  នៃអធិការដ្ឋាននគរបាលស្រុកសណ្ដាន់ ថវិកាចំនួន ៦,០០០,០០០រៀល។

*ទី៣-លោក ផាន់ ភាន ត្រូវជាស្វាមីលោកស្រី អនុសេនីយ៍ឯក សួស គឹមជ្រឿន មន្ត្រីចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ថវិកាចំនួន ២,០០០,០០០រៀល។

*ទី៤-លោកស្រី កែ ផន ត្រូវជាភរិយាលោកអនុសេនីយ៍ត្រី សេង គឹមស៊ា មន្ត្រីចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលស្រុកស្ទោង ថវិកាចំនួន ២,០០០,០០០រៀល។

*ទី៥-លោកស្រី ទូច សុឃី ត្រូវជាភរិយាលោកព្រិន្ទបាលឯក ផាង សាង៉ែត មន្ត្រីចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ថវិកាចំនួន ២,០០០,០០០រៀល។

បន្ថែមលើថវិកា លោក បានផ្ដាំផ្ញើ ដល់សមាជិកត្រូវថែទាំសុខភាព ដើម្បីបន្តចូលរួមការពារសន្តិភាព គោរពអនុវត្តគោលនយោបាយនានា របស់រាជរដ្ឋាភិបាល សំដៅថែរក្សាបាន សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម,.បន្តចូលរួមការងារបង្កបង្កើនផល តាមរយៈ ដាំដំណាំបន្លែ ផ្លែឈើ ចិញ្ចឹមសត្វ ដើម្បីដោះស្រាយការចំណាយក្នុងជីវភាពជាប្រចាំថ្ងៃ តាមក្រុមគ្រួសារនីមួយៗ ឱ្យកាន់តែប្រសើរឡើង មួយកម្រិតទៀត។

ចុងក្រោយ បើបងប្អូនមានបញ្ហាប្រឈម សូមទំនាក់ទំនងមក ថ្នាក់ដឹកនាំ ដើម្បីអង្គភាពមានមូលដ្ឋាន ជួយអន្តរាគមន៍ ដោះស្រាយ ជូនបងប្អូនបានទាន់ពេលវេលា៕អត្ថបទស្នងការដ្ឋាននគរបាលខេត្ត-ពិនិត្យនឹងកែសម្រួលដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV