Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

គណៈបញ្ជាការឯកភាពខេត្តកំពង់ធំ ជំរុញអាជ្ញាធរក្រុង ស្រុក ពង្រឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យមានប្រសិទ្ធភាព

គណៈបញ្ជាការឯកភាពខេត្តកំពង់ធំ ជំរុញអាជ្ញាធរក្រុង ស្រុក ពង្រឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យមានប្រសិទ្ធភាព

(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានក្រើនរំលឹកដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក បន្តសហការគ្នាថែរក្សា ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសលើទ្រព្យសម្បត្តិ និងធនធានធម្មជាតិ ឱ្យមានប្រសិទ្ធភាពក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ការលើកឡើងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំប្រាសាទតោ។

បន្ថែមពីនេះ ឯកឧត្តម នួន ផារ័ត្ន បានជំរុញដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ឱ្យយកចិត្តទុកដាក់ពង្រឹងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈឱ្យកាន់តែល្អប្រសើរ ព្រមទាំងសហការជាមួយមន្ត្រីជំនាញ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើស Online Scam នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះ ឯកឧត្តម នួន ផារ័ត្ន បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្ទឹងសែន ឱ្យចុះរៀបចំសណ្តាប់ធ្នាប់ អនាម័យ និងសោភ័ណភាពសាធារណៈនៅតាមសួនស្ទឹងសែន ឱ្យមានរបៀបរៀបរយ និងស្អាតបាតជានិច្ច ចុះប្រមូលជនអនាថា និងជនវិកលចរិតក្នុងក្រុងស្ទឹងសែន បញ្ជូនទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីរៀបចំការថែទាំសមស្រប ព្រមទាំងរៀបចំទីតាំងចតយានយន្តឱ្យមានសណ្តាប់ធ្នាប់។ ឯកឧត្តមបានបញ្ជាក់ថា គោលបំណងសំខាន់ គឺប្រែក្លាយក្រុងស្ទឹងសែន ឱ្យក្លាយជាទីក្រុងមានសោភ័ណភាព និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកស្នាក់នៅ និងកម្សាន្តប្រកបដោយភាពរីករាយ និងកក់ក្តៅ៕ អត្ថបទដោយ ចន្ថា បុណ្យឫទ្ធិ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV