Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦

រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦

(កំពង់ធំ)÷ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំប្រាសាទតោ នៃសាលាខេត្តកំពង់ធំ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ បានលើកយករបៀបវារៈនៃកិច្ចប្រជុំចំនួន៣រួមមាន៖ ១-ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សាខេត្ត, ២-ការពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត និង ៣-បញ្ហាផ្សេងៗ។

នៅក្នុងសម័យប្រជុំលើកទី២៤នេះ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានធ្វើបច្ចុប្បន្នភាពសភាពការណ៍ព្រំដែន និងសង្គ្រាមឈ្លានពានរបស់ប្រទេសជិតខាងមកលើកម្ពុជា ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងការស្តារឡើងវិញនូវសន្តិភាព ដោយរក្សាបាននូវបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមអភិបាលខេត្តបានលើកឡើងអំពីការគាំទ្រលើការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំក្រោម អនុសញ្ញានៃអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយបញ្ហាតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា-ថៃ បន្ទាប់ពីភាគីថៃបានសម្រេចចិត្តលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MOU 2001) ជាឯកតោភាគី។

ជាមួយគ្នានោះ ឯកឧត្តមបន្តថា ទោះបីជាប្រទេសជាតិយើងកំពុងស្ថិតនៅក្នុងដំណាក់កាលនៃសង្គ្រាមប្រយុទ្ធប្រឆាំងនឹងការឈ្លានពានពីកងទ័ពនៃប្រទេសជិតខាងក៏ដោយ ក៏សម្ដេចមហាបវរធិបតីតែងតែណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យបន្តយកចិត្តទុកដាក់ រក្សានូវប្រក្រតីភាពនៃការបំពេញការងារបម្រើបងប្អូនប្រជាពលរដ្ឋ ជាពិសេសការងារលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាក់ស្តែងការដ្ឋានគម្រោងនានារបស់រដ្ឋបាលខេត្តបាននិងកំពុងដំណើរការទៅមុខ ដែលនឹងក្លាយជាបច្ច័យវិជ្ជមានក្នុងការទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ សំដៅជំរុញកំណើនសេដ្ឋកិច្ចខេត្តកំពង់ធំ និងលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋ។ អត្ថបទ រដ្ឋបាលខេត្តកំពង់ធំ

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV