Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៦ នៅទីស្នាក់ការក្រុមហ៊ុន ស៊ីអស៊ីខេ២ កំពង់ធំអភិវឌ្ឍន៍កៅស៊ូ

អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៦ នៅទីស្នាក់ការក្រុមហ៊ុន ស៊ីអស៊ីខេ២ កំពង់ធំអភិវឌ្ឍន៍កៅស៊ូ

(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៦ នៅទីស្នាក់ការក្រុមហ៊ុន ស៊ីអស៊ីខេ២ កំពង់ធំអភិវឌ្ឍន៍កៅស៊ូ នៅភូមិផ្ទះដើម ឃុំពពក ស្រុកស្ទោង នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦។

នៅក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនដែលជានិយោជិតបម្រើការងារនៅក្រុមហ៊ុនចម្ការកៅស៊ូនៅពេលនេះ ជាពិសេសការគិតគូរពីសុខទុក្ខរបស់បងប្អូននិយោជិត តាមរយៈការលើកកម្ពស់លក្ខខណ្ឌការងារ ការផ្តល់នូវសិទ្ធិសេរីភាព អត្ថប្រយោជន៍ បេឡាជាតិរបបសន្តិសុខសង្គម អត្ថប្រយោជន៍នានារបស់បងប្អូនកម្មករនិយោជិត និងពង្រឹងយន្តការដោះស្រាយវិវាទការងារ ដែលអាចកើតមានឡើងជាសត្យានុម័ត សំដៅធ្វើឱ្យមានភាពកាន់តែល្អប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការងារ។

ឯកឧត្តមបានជម្រាបជូនដល់បងប្អូននិយោជិតថា «ពេលក្នុងកាលៈទេសៈបច្ចុប្បន្ននេះ យើងត្រូវលាត់ជើងខោ មួលដៃអាវ ប្រឹងប្រែងបំពេញការងារឱ្យបានកាន់តែល្អ កាន់តែសកម្ម ដើម្បីវឌ្ឍនភាពទៅមុខ ជាពិសេសរួមចំណែកពង្រឹងភាពធន់នៃខឿនសេដ្ឋកិច្ចជាតិរបស់យើង »។

ជាចុងក្រោយ ឯកឧត្តម នួន ផារ័ត្ន បានអំពាវនាវដល់យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យចូលសិក្សាដោយឥតបង់ថ្លៃ លើមុខជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ “រៀនឱ្យចប់ រៀនឱ្យចេះ រៀនឱ្យមានការងារធ្វើ” ព្រមទាំងរួមគ្នាគោរពច្បាប់ចរាចរណ៍ផ្លូវគោក ខិតខំធ្វើការងារ ចូលរួមថែរក្សាអនាម័យដើម្បីសុខភាពយើងទាំងអស់គ្នា និងជៀសវាងការប្រើប្រាស់ ការជួញដូរគ្រឿងញៀនគ្រប់ប្រភេទ។ អត្ថបទដោយរដ្ឋបាលខេត្តកំពង់ធំ

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV