Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលរងស្រុកស្ទោង លើកទឹកចិត្តអាជ្ញាធរឃុំចំណាលើ ត្រូវបើកធ្វើផ្លូវឱ្យបានធំទូលាយដើម្បី ងាយស្រួលក្នុងការធ្វើដំណើរនិងសុវត្ថិភាព

អភិបាលរងស្រុកស្ទោង លើកទឹកចិត្តអាជ្ញាធរឃុំចំណាលើ ត្រូវបើកធ្វើផ្លូវឱ្យបានធំទូលាយដើម្បី ងាយស្រួលក្នុងការធ្វើដំណើរនិងសុវត្ថិភាព:

អភិបាលរងស្រុកស្ទោង លើកទឹកចិត្តអាជ្ញាធរឃុំចំណាលើ ត្រូវបើកធ្វើផ្លូវឱ្យបានធំទូលាយដើម្បី ងាយស្រួលក្នុងការធ្វើដំណើរនិងសុវត្ថិភាព : លោកសួគ៌ ប៊ុនធង បានលើកឡើងដូច្នេះដែលលោកអញ្ជើញជាអធិបតីភាពក្នុងពិធីប្រការដេញថ្លៃគម្រោងសាងសង់ផ្លូវក្រួសក្រហម ៤ខ្សែ នៅក្នុងឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី ០៦ ខែមេសាឆ្នាំ ២០២៦។

លោកបានសង្កត់ធ្ងន់ថា ទាំងផ្លូវដែលកំពុងដាក់ដំណើរការដេញថ្លៃនៅក្នុងឱកាសនេះ និងផ្លូវ ផ្សេងៗទៀតនៅក្នុងឃុំគឺ ជាសសៃឈាមសេដ្ឋកិច្ច ដ៏ចាំបាច់នឹងមានសារៈសំខាន់បំផុតក្នុងការលើកកម្ពស់សេដ្ឋកិច្ចពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសការធ្វើដំណើររបស់សិស្សានុសិស្សទៅសាលារៀនក៏ដូចជាការដឹកជញ្ជូនប្រមូលកសិផលពីស្រែចម្ការទៅកាន់ទីផ្សារថែមទៀត។

ទន្ទឹមនឹងនេះ លោកបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋដែលនៅអមសងខាងផ្លូវត្រូវបន្តនិងចូលរួមថែរក្សាការពារធ្វើអនាម័យជាពិសេសកុំរំលោភបំពានចំណីផ្លូវថែមទាំងថែរក្សាប្រពន្ធលូឱ្យបានល្អដើម្បីរំដោះទឹកបញ្ចៀសការកកស្ទះនិងកុំឱ្យមានការខូចខាតផ្លូវ។

ជាចុងបញ្ចប់លោកសួគ៌ ប៊ុនធង បានកោតសរសើរខ្ពស់ដល់ដំណើរការដេញថ្លៃនេះដែលបានប្រព្រឹត្តទៅដោយរលូន និងតម្លាភាពក្រោមក្រសែតភ្នែកអ្នកសារព័ត៌មានជាច្រើនអង្គភាពហើយបានណែនាំ ម្ចាស់ក្រុមហ៊ុន ជាអ្នកឈ្នះក្នុងកាដេញថ្លៃនិងទទួលការ ក្នុងការធ្វើផ្លូវនេះត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស កិច្ចសន្យា ដើម្បីធានាបាននូវសំណង់និងផ្លូវប្រកបដោយគុណភាព ទាន់ពេលវេលានិងប្រើប្រាស់បានយូរអង្វែង។

សូមបញ្ជាក់ថាពិធីដេញថ្លៃនេះជាគម្រោងមូលនិធិឃុំឆ្នាំ ២០២៦ ដែលសាងសង់ផ្លូវក្រួសក្រហមប្រវែង ១.៨០០ គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ក្រួសក្រហម 0.១៥ម៉ែត្រ កម្ពស់ដីស ០.៥ម៉ែត្រ និងលូទោលអង្កត់ផ្ចិត ១,០០០មីលីម៉ែត្រប្រវែង ៧ម៉ែត្រចំនួន ២កន្លែង និងលូទោលអង្កត់ផ្ចិត៨០០មីលីម៉ែត្រ ទទឹង ៧ម៉ែត្រចំនួន ១កន្លែង និងស្លាកសញ្ញាមគម្រោងមួយកន្លែង ជាមួយនឹងតម្លៃប៉ាន់ស្មាន ១៩៨,៤២៣,៦៦៨ ៛ ០០។អត្ថបទរដ្ឋបាលស្រុកស្ទូង-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV