Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មន្ទីរកិច្ចការនារីខេត្ត បានសហការជាមួយគម្រោងQSA  ចុះបើកវគ្គអប់រំផ្សព្វផ្សាយស្តីពីសិទ្ធិស្រ្តី សិទ្ធិកុមារ និងការបញ្រ្ជាបយេនឌ័រ ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី នៅឃុំទីពោ និងតាំងក្រសាំង ស្រុកសន្ទុក

មន្ទីរកិច្ចការនារីខេត្ត បានសហការជាមួយគម្រោងQSA  ចុះបើកវគ្គអប់រំផ្សព្វផ្សាយស្តីពីសិទ្ធិស្រ្តី សិទ្ធិកុមារ និងការបញ្រ្ជាបយេនឌ័រ ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី នៅឃុំទីពោ និងតាំងក្រសាំង ស្រុកសន្ទុក

(ខេត្តកំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ មន្ទីរកិច្ចការនារីខេត្តសហការជាមួយគម្រោងQSA,អាជ្ញាធរស្រុក និងឃុំបានរៀបចំបើកវគ្គអប់រំផ្សព្វផ្សាយស្តីពីសិទ្ធិស្ត្រី សិទ្ធិកុមារ និងការបញ្រ្ជាបយេនឌ័រ ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីនៅឃុំទីពោ និងតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ក្រោមអធិបតីភាពលោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារីខេត្ត លោកស្រី ឡេង សុក្ខី អភិបាលរងនៃគណៈអភិបាលស្រុក និងមានការចូលរួមពីមន្ត្រីមន្ទីរកិច្ចការនារីខេត្ត មេឃុំ មេប៉ុស្តិ៍ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋ ពេលព្រឹកនៅវត្តទីពោ ឃុំទីពោ មានអ្នកចូលរួមចំនួន១០០នាក់ ស្រី៦៧នាក់ ពេលរសៀលនៅវត្តសាំងឃ្លាំង ឃុំតាំងក្រសាំង មានអ្នកចូលរួមចំនួន១០១នាក់ ស្រី៧៩នាក់។

លោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារីខេត្ត បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណដល់អ្នកចូលរួមទាំង ព្រមទាំងមានមតិសំណេះសំណាលប្រកបដោយខ្លឹមសារសំខាន់ៗរួមមាន៖ អត្ថន័យនៃសិទ្ធិស្ត្រី សិទ្ធិកុមារ និងសារៈប្រយោជន៍នៃការបញ្រ្ជាបយេនឌ័រ និងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី ដែលចំនុចរសើបមួយក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងគ្រួសារ និងសហគមន៍ពីព្រោះកុមារគឺជាទំពាំងដែលនឹងក្លាយខ្លួនជាឬស្សី ដូច្នេះប្រសិនបើទំពាំងដែលជាកុមារនោះមិនលូតលាស់បានល្អ គ្រួសារ ,សហគមន៍នឹងសង្គមជាតិមិនមានការភិវឌ្ឍន៍។ ចំណែកគ្រួសារវិញបើមានអ្នករកចំណូលតែម្ខាង ដោយមិនមានការរួមចំណែកពីស្ត្រីនោះតើអាចធ្វើឱ្យជីវភាពគ្រួសារធូរធារដែរឬទេ។ ហេតុដូច្នេះហើយទើបស្រ្តី និងកុមារមានតួនាទីសំខាន់ក្នុងការចូលរួមអភិវឌ្ឍសង្គមគ្រួសារ និងហសគមន៍ក៏ដូចជាការចូលរួមចំណែកនៅក្នុងការអភិវឌ្ឍ និងធ្វើអោយមានស្ថេរភាព សន្តិសុខកាន់តែប្រសើឡើងនៅក្នុងសង្គមជាតិទាំងមូលផងដែរ។

ក្នុងនោះដែរលោកស្រីប្រធាន បានលើកទឹកចិត្តឱ្យស្រ្តីគ្រប់រូបត្រូវតាមដានសុខភាពស្រ្តីជាពិសេសមហារីម៉ាត់ស្បូន និងរោគស្រ្តីនានា ក៏ដូចជាការថែរក្សាសុខភាព និងអនាម័យល្អក្នុងការរស់នៅប្រចាំថ្ងៃ។ ហើយសូមអាណាព្យាបាលគ្រប់រូបថែទាំ និងគ្រប់គ្រងកូនចៅឱ្យបានល្អជាពិសេកូនស្រីកុំអោយមានបញ្ហាអ្វីកើតឡើង។ ពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ការលើកកម្ពស់ស្រ្តី និងក្មេងស្រ្តីឱ្យទទួលបានឱកាសស្មើគ្នាក្នុងការទទួលបានការពារ និងផលប្រយោជន៍នានា។ អត្ថបទមន្ទីរកិច្ចការនារីខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains