លោកជំទាវ ឃួន ឃុនឌី អញ្ជើញគោរព វិញ្ញាណក្ខន្ធ ឧបាសិកា ទីវ សាម៉េត នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
(កំពង់ធំ)៖ថ្ងៃទី០២ ខែឧសភា ឆ្នាំ ២០២៥
លោកជំទាវ ឃួន ឃុនឌី សមាជិកា
គណ:កម្មការទី៨ព្រឹទ្ធសភា អនុប្រធាន
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៨
នឹងលោកជំទាវ យស ថានារី អ្នកតំណាង
រាស្ត្រមណ្ឌលកំពង់ធំ បានដឹកនាំក្រុម
ការងារស្រុកកំពង់ស្វាយ អញ្ជើញគោរព
វិញ្ញាណក្ខន្ធសព ឧបាសិកា ទីវ សាម៉េត ត្រូវជា
ភរិយា លោក ប៉ុក ឆុន អតីត សមាជិក
ក្រុមប្រឹក្សា ស្រុកកំពង់ស្វាយ ដែលបាន
ទទួលមរណភាព កាលពីថ្ងៃទី ០១ ខែឧសភា
ឆ្នាំ ២០២៥ វេលាម៉ោង៥.៥នាទី ព្រឹក ក្នុង
ជន្មាយុ៦៥ឆ្នាំ ដោយរោគាពាធ សពកំពុងតម្កល់ធ្វើបុណ្យ នៅគេហដ្ឋាន ភូមិព្រៃព្រាល(ខ) ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
នាឱកាសនោះលោកជំទាវ ឃួន ឃុនឌី និងក្រុមការងារបានស្មិងស្មាធិ៍ គោរពវិញ្ញាណក្ខន្ធ និងបានសូមបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធឧបាសិកា ទីវ សាម៉េត បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។