លោក គឹម យ៉ុន បាននាំអំណោយមនុស្សធម៌របស់ ឯកឧត្តមហ៊ុន ម៉ានី គឺជាការយកចិត្តទុកដាក់ខ្ពស់លើកិច្ចការមនុស្សធម៌និងរំលែកមរណៈទុក្ខគ្រួសារសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា
(កំពង់ធំ)÷ លោក គឹម យ៉ុន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ បានថ្លែងដូច្នេះ នៅក្នុងឱកាសដែលលោកនិងសហការី បានអញ្ជើញយកអំណោយឯកឧត្តមប្រធាន ហ៊ុន ម៉ានី ឧបនាយក នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងថវិការបស់សមាជិកសមាជិកាឃុំ ទៅប្រគល់ជូននិងចូលរួមរំលែកមរណទុក្ខគ្រួសារសពឧបាសិកា សេក ញ៉េប ដែលត្រូវជាម្តាយបង្កើតលោកគ្រូ លុច ឡុង សមាជិក សហភាពសហព័ន្ធយុវជនកម្ពុជាឃុំកំពង់ចិនត្បូង ដែលបានទទួលមរណភាពដោយរោគាពាធក្នុងជន្មាយុ៨៧ឆ្នាំ នៅភូមិលាបទង ស្រុកស្ទោង ខេត្តកំពង់ធំ។
ទន្ទឹមនឹងនេះ ក្នុងនាមលោកប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាឃុំកំពង់ចិនត្បូងនិងលោកប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោកបានសម្ដែងនូវសមានុចិត្តដ៏ក្រៀមក្រមបំផុតចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសពដែលបានបាត់បង់អ្នកម្ដាយជាទី គោរពសក្ការៈ យ៉ាងអាឡោះអាល័យមិនអាចជួបគ្នាទៀតបាន។
ជាមួយគ្នានេះក្រុមគ្រួសារសពឧបាសិកា សេក ញ៉េប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោកប្រធាន ស ស យ ក ឃុំកំពង់ចិនត្បូង និងឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស ស យ ក កម្ពុជាដែលបានតែងតែគិតគូយកចិត្តទុកដាក់និងបានចូលរួមរំលែកមរណៈទុក្ខព្រមទាំងឧបត្ថម្ភនូវអង្ករនិងថវិកាដល់ក្រុមគ្រួសាររបស់លោកនៅក្នុងឱកាសនេះ។
សូមបញ្ជាក់ថាឧបាសិកា សេក.ញ៉េប. ជាគ្រួសារក្រីក្រហើយក្រុមការងារបានចូលបុណ្យនូវ÷អង្ករ២បេ ជាអំណោយរបស់ឯកឧត្តមហ៊ុន ម៉ានី និងថវិកា៣២០ ,០០០ រៀល ជារបស់ស ស យ ក ឃុំកំពង់ចិនត្បូងផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។