Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកស្រី ង៉ែត ណារីន បានដឹកនាំប្រជុំប្រចាំខែមេសា និងលើកទិសដៅសម្រាប់ខែបន្ត របស់មន្ទីរព័ត៌មានខេត្តកំពង់ធំឆ្នាំ២០២៥

លោកស្រី ង៉ែត ណារីន បានដឹកនាំប្រជុំប្រចាំខែមេសា និងលើកទិសដៅសម្រាប់ខែបន្ត របស់មន្ទីរព័ត៌មានខេត្តកំពង់ធំឆ្នាំ២០២៥

(កំពង់ធំ)÷ លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំប្រចាំខែមេសា និងលើកទិសដៅសម្រាប់ខែបន្ត របស់មន្ទីរព័ត៌មានខេត្តកំពង់ធំ ដោយបានលើកយករបៀបវារៈប្រជុំចំនួន៤ ដើម្បីឱ្យមន្រ្តីទាំងអស់ទទួលបាននាទីនិងភារកិច្ចរបស់ខ្លួន នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅសាសប្រជុំមន្ទីរព័ត៌មានខេត្តកំពង់ធំ។
លោកស្រី ង៉ែត ណារីន បានលើករបៀបវារៈប្រជុំចំនួន៤មានដូចតទៅ÷១. វិន័យការងារគឺការងារកន្លងមកមើលឃើញថាមន្រ្តីមានការខិតខំប្រឹងប្រែងណាស់រហូតបានការលើកសរសើរ និងលើកទឹកចិត្តពីថ្នាក់ដឹកនាំ ទទឹមនិងភាពវិជ្ជមាន តែងតែមានភាពវិជ្ជមាន ត្រូវពង្រឹងការងារ និងគោរពវិន័យគារងារនិងបទបញ្ជាក់ផ្ទៃក្នុងឱ្យបានត្រឹមត្រូវ។ ២.របាយការណ៍ប្រចាំខែ សុំឱ្យការិយាល័យនីមួយធ្វើរបាយការណ៍ឱ្យបានជាក់លាក់និងស៊ីគ្នា ការបង្ហោះផេក ជាពិសេសទីភ្នាក់ងារសារព័ត៌មាន ត្រូវតែព័ត៌មានរាយការណ៍ដូចគ្នា។ ៣.ទិសដៅបន្ត ក្រុមសាធារណៈមតិសូមផលិតវីដេអូធ្វើបច្ចុប្បន្នភាពរយៈពេលមួយឆ្នាំ ពីសមិទ្ធផលនៃការរីកចម្រើនខេត្តកំពង់ធំ ចុះផលិតវីដេអូ និងធ្វើបទយកការណ៍ឱ្យបានច្រើនទាក់ទងនឹងសក្តានុពលក្នុងខេត្ត/ស្រុក/ឃុំក្នុងមូលដ្ឋាន។ ៤.បញ្ហាផ្សេងៗ

បន្ទាប់ពីអង្គប្រជុំស្ដាប់ការលើកឡើងជុំវិញបញ្ហាប្រឈម សំណូមពរ និង ដំណោះស្រាយ ដើម្បីឱ្យមានប្រសិទ្ធភាពក្នុងការងាររបស់ខ្លួន ឲ្យដំណើរការការងាររលូនបន្តទៅទៀតរួចមក លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានបន្ថែមទៀតថា មន្រ្តីទាំងអស់ត្រូវតែពង្រឹងពីតួនាទី/ភារកិច្ចរបស់ខ្លួន និងមានការទទួលខុសត្រូវពីរបាយការណ៍និងផែនការមួយចំនួន ដែលអនុវត្តកន្លងមក ដើម្បីឱ្យមានភាពត្រឹមត្រូវនៅក្នុងការិយាល័យនីមួយៗ។ សម្រាប់ការងារអនុវត្តខែបន្ទាប់ទៀតត្រូវ÷ ធ្វើរបាយការណ៍ប្រចាំខែរបស់ការិយាល័យនីមួយៗឱ្យបានទាន់ពេលវេលា។ ចុះផលិតវីដេអូខ្លីៗនិងបទយកការនៅតាមមូលដ្ឋានឱ្យបានច្រើន។ បង្កើនភាពទំនាក់ទំនងជាមួយមន្ទីរអង្គភាពក្រុង/ស្រុកដែលមានព័ត៌មានចាំបាច់។ ក្នុងគោលបំណងតាមដាននិងក្តាប់ព័ត៌មាននៅមូលដ្ឋាន ដើម្បីផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយរបស់មន្ទីរព័ត៌មានខេត្តកំពង់ធំ. ក្រុមការងារសាធារណៈមតិ ត្រូវធ្វើការ វាយបកនៅរាល់ព័ត៌មានក្លែងក្លាយ បន្សាបព័ត៌មានមិនពិតក្នុងបណ្ដាញសង្គម និងបង្ហោះសេចក្តីបំភ្លឺព័ត៌មាន តាមបណ្ដាញសង្គមនានា ដើម្បីធ្វើឲ្យមន្ទីរព័ត៌មានខេត្តកំពង់ធំសម្រេចបាននូវសមិទ្ធិផលជាច្រើនឆ្លើយតបនិងស្ថានភាពជាក់ស្ដែងដើម្បីអភិវឌ្ឍន៍វិស័យព័ត៌មានឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត ឆ្ពោះទៅវឌ្ឍនភាពនៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថលនៅក្នុងយុគ្គសម័យថ្មីនេះ។(អត្ថបទធូ កែវមុន្នី.ពិនិត្យដោយអ៊ុមញឹប)។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains