Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តមឧត្តមសេនីយ៍ឯក  ងួន ស្រេង  អញ្ជើញក្នុងពិធីប្រកាសបើកសវនកម្មផ្ទៃក្នុង សម្រាប់ឆ្នាំ២០២៤ និងឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

ឯកឧត្តមឧត្តមសេនីយ៍ឯក  ងួន ស្រេង  អញ្ជើញក្នុងពិធីប្រកាសបើកសវនកម្មផ្ទៃក្នុង សម្រាប់ឆ្នាំ២០២៤ និងឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

(កំពង់ធំ)÷ រសៀលថ្ងៃទី ២៩ ខែ មេសា ឆ្នាំ២០២៥ ឯកឧត្តមឧត្តមសេនីយ៍ឯក  ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាមហាផ្ទៃ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសបើកសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។

កិច្ចបើកសវនកម្មផ្ទៃក្នុងនេះដែរ ដោយមានការចូលរួមពីសំណាក់លោក លោកស្រីស្នងការរង លោក លោកស្រីនាយ នាយរងការិយាល័យជំនាញ លោកអធិការ លោក លោកស្រីអធិការរងនគរបាលក្រុង-ស្រុក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៨១ឃុំ-សង្កាត់ចូលរួមប្រមាណជាង៣០០ នាក់។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានរំលេចរាយការណ៍ អំពីរចនាសម្ព័ន្ធ របស់កងកម្លាំងនគរបាលខេត្តកំពង់ធំ ការគ្រប់គ្រងដឹកនាំបញ្ជា ការកសាងអគារមុខងារ ការដាំដើមឈើលម្អរបរិស្ថាន និងកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងព្រឹត្តិការណ៍ ប្រារព្ធពិធីបុណ្យសំខាន់ៗ នាពេលកន្លងមក ធានាបានសុខសុវត្ថិភាពល្អប្រសើរ ជូនសង្គមជាតិ ប្រជាពលរដ្ឋ ប្រកបដោយសុខដុមរម្យនា ។

លោកឧត្តមសេនីយ៍ស្នងការ បន្តទៀតថា ក្នុងនាមលោកជាប្រធានអង្គភាព សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តមបានអញ្ជើញមកបំពេញបេសកកម្ម ការធ្វើសវនកម្ម នៅស្នងការដ្ឋាន ហើយបានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការផ្ដល់កិច្ចសហការជាមួយក្រុមការងារ របស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង ផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ និងឯកសារពាក់ព័ន្ធលើវិស័យ ជំនាញនីមួយៗ សំដៅលើកកម្ពស់ការងារ÷ គ្រប់គ្រងកងកម្លាំង គ្រប់គ្រងការងារភស្តុភារ និងហិរញ្ញវត្ថុ គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ គ្រប់គ្រងអចលនទ្រព្យ និងការផ្គត់ផ្គង់របបឧបត្ថម្ភផ្សេងៗ ដែលស្ថិតក្រោមដែនសមត្ថកិច្ច របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ឱ្យកាន់តែមាន ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសុច្ចរិតភាព រួមចំណែកពង្រឹងការងារអភិបាលកិច្ចល្អ និងការអភិវឌ្ឍកងកម្លាំងនគរបាលជាតិ ឱ្យបានល្អប្រសើរ ស្របតាមផែនការយុទ្ធសាស្ត្រ ដែលបានកំណត់ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧។

ថ្លែងក្នុងពិធីនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយកសវនកម្មផ្ទៃក្នុង បានលើកឡើង អំពីស្នាដៃ គុណបំណាច់ របស់កងកម្លាំងនគរបាលជាតិ គ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត ដែលបានលះបង់កម្លាំងកាយចិត្ត ធនធានសម្ភារៈ ថវិកាផ្ទាល់ខ្លួន ចូលរួមចំណែក ការពារជាតិមាតុភូមិក្នុងឱកាសប្រទេសជាតិ ប្រារព្ធពិធីបុណ្យ និងព្រឹត្តិការណ៍ សំខាន់ៗ ធានាបានសុខ សុវត្ថិភាពល្អប្រសើរ គួរជាទីមោទនៈ ។

ឯកឧត្តមបានបញ្ជាក់ថា ការចុះធ្វើសវនកម្មផ្ទៃក្នុង គឺដើម្បីត្រួតពិនិត្យ វាយតម្លៃលើវឌ្ឍនភាពការងារ កែលម្អ ចំណុចខ្វះខាតមួយចំនួន ដែលកើតមានឡើង ក្នុងឆ្នាំនីមួយៗ ពិនិត្យទៅលើការងារ ÷.គ្រប់គ្រងធនធានមនុស្ស, គ្រប់គ្រងហិរញ្ញវត្ថុ .គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ (ចលនទ្រព្យ និងអចលនទ្រព្យ) .ពិនិត្យលើការគ្រប់គ្រងកងកម្លាំង បញ្ជីវត្តមានកងកម្លាំងបំពេញភារកិច្ចជាប្រចាំថ្ងៃ ព្រមទាំងត្រួតពិនិត្យលើកញ្ចប់ថវិកា គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ត្រួតពិនិត្យលើប្រព័ន្ធលើកទឹកចិត្ត ដល់មន្ត្រីនគរបាលជាតិ លើកទិសដៅសម្រាប់អនុវត្តបន្តផងដែរ។

ឯកឧត្តម បន្តទៀតថា ការចុះធ្វើសវនកម្មផ្ទៃក្នុង គឺដើម្បីពិនិត្យលើ តួនាទី ភារកិច្ច ដែលមន្ត្រីនគរបាលជាតិ សម្រេចបាន អនុវត្តយោងតាមសេចក្តីប្រកាស របស់ក្រសួងមហាផ្ទៃ ស្តីពីការគ្រប់គ្រង ប្រើប្រាស់ក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ និងការគ្រប់គ្រង់ប្រើប្រាស់អាវុធជាតិផ្ទុះ និងមធ្យោបាយ បេសកកម្ម ការពារ ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ។

ឯកឧត្តម បានសង្ឃឹមជឿជាក់ថា ការចុះធ្វើសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នាឱកាសនេះ ពិតជាទទួលបានជោគជ័យ តាមការរំពឹងទុក សម្រេចបានស្របតាមគោលនយោបាយសុីជំរៅ របស់រាជរដ្ឋាភិបាល ។ អត្ថបទស្នងការនគរបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains