Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ពិធីសំណេះសំណាល និងប្រគល់ទទួលបង្គោល និងអំពូលសូឡាបំភ្លឺផ្លូវចំនួន ៥០០ដើម ពីបណ្ដាក្រុមហ៊ុនវិនិយោគចំការកៅស៊ូ ជូនមករដ្ឋបាលខេត្តកំពង់ធំ

ពិធីសំណេះសំណាល និងប្រគល់ទទួលបង្គោល និងអំពូលសូឡាបំភ្លឺផ្លូវចំនួន ៥០០ដើម ពីបណ្ដាក្រុមហ៊ុនវិនិយោគចំការកៅស៊ូ ជូនមករដ្ឋបាលខេត្តកំពង់ធំ

(កំពង់ធំ)÷ នារសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ង្វៀង មិញវូ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងប្រគល់-ទទួល បង្គោល និងអំពូលភ្លើងសូឡាចំនួន ៥០០ បង្គោល ជូនមករដ្ឋបាលខេត្តកំពង់ធំ ដើម្បីចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត នៅក្នុងយុទ្ធនាការបំពាក់អំពូលភ្លើងសូឡានៅតាមដងផ្លូវជាតិលេខ ៦។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត កងកម្លាំងទាំងបី មន្ត្រីសាលាខេត្ត ប្រធានមន្ទីរជុំវិញខេត្ត និងអភិបាលក្រុង/ស្រុកទាំង៩ និងបណ្តាក្រុមហ៊ុនវិនិយោគចំការកៅស៊ូក្នុងខេត្តកំពង់ធំ។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណដល់បណ្តាអ្នកវិនិយោគចំការកៅស៊ូដែលបានចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត នៅក្នុងយុទ្ធនាការបំពាក់អំពូលភ្លើងសូឡានៅតាមដងផ្លូវជាតិលេខ ៦ ដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ សន្តិសុខ និងសណ្តាប់ធ្នាប់ ជូនដល់បងប្អូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តបានលើកទឹកចិត្តដល់អ្នកវិនិយោគក្នុងការវិនិយោគលើការកែច្នៃឈើកៅស៊ូ ដំឡូងមី ស្វាយចន្ទី និងជីកសិកម្ម ក៏ដូចជាថ្នាំសម្លាប់សត្វល្អិត ដើម្បីឱ្យសេដ្ឋកិច្ចខេត្តកំពង់ធំមានការរីកចម្រើនលូតលាស់បន្ថែមទៀត។ អត្ថបទលោកធូកែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains