Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត១១គ្រួសារ ក្នុងសង្កាត់ដំរីជាន់ខ្លា ទទួលបានអំណោយពីសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត១១គ្រួសារ ក្នុងសង្កាត់ដំរីជាន់ខ្លា ទទួលបានអំណោយពីសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព

(កំពង់ធំ)÷ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២៥ សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាប្រចាំខេត្តកំពង់ធំ ដឹកនាំលោកបណ្ឌិត គឹម សារឿន និងលោកមេភូមិ រួមទាំងលោកតំណាងឱ្យចៅសង្កាត់បានចុះដល់ភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដើម្បីផ្ដល់អំណោយដល់ប្រជាពលរដ្ឋដែលមានជីភាពខ្វះខាតចំនួន១១គ្រួសារ ដែលកំពុងរស់នៅក្នុងលក្ខខណ្ឌលំបាក។

អំណោយដែលប្រគល់ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន១១គ្រួសារ ក្នុង១គ្រួសារទទួលបានដូចជា÷ អង្ករ មី និងវត្ថុប្រើប្រាស់ប្រចាំគ្រួសារ។ កម្មវិធីនេះមានគោលបំណងជួយសម្រួលបញ្ហាជីវភាព និងបង្ហាញពីស្មារតីមនុស្សធម៌របស់យុវជនក្នុងការចូលរួមជួយសង្គ្រោះសង្គម និងផ្សះផ្សាគ្នាដើម្បីសន្តិភាព។

តាមការបញ្ជាក់ពីលោកបណ្ឌិត គឹមសារឿន ប្រធានសាខាសមាគម ប្រចាំខេត្តកំពង់ធំ បានឱ្យដឹងថា ការចែកអំណោយទាំងនេះ គឺផុសចេញពីបេះដូងមនុស្សធម៌របស់ថ្នាក់ដឹកនាំក្នុងសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព យើងបានរួមគ្នាជាផ្នែកមួយនៃយុទ្ធនាការស្ម័គ្រចិត្តរបស់យុវជនក្នុងការជួយសង្គម និងលើកកម្ពស់សុភមង្គលសហគមន៍ក្នុងស្រុកយើងដោយមិនរើសអើងពណ៌សម្បុរ ឬសាសនាអ្វីឡើយ។ អត្ថបទសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains