Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រគល់ថវិកាអំណោយរបស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី ជូនកងកម្លាំង សម្ដែងរបាំម៉ាឌីហ្សុនកងទ័ព និងកងកម្លាំងការពារសន្តិសុខសុវត្ថិភាព​ ព្រមទាំង​បាញ់​កាំជ្រួច​អបអរសាទរ​ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រគល់ថវិកាអំណោយរបស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី ជូនកងកម្លាំង សម្ដែងរបាំម៉ាឌីហ្សុនកងទ័ព និងកងកម្លាំងការពារសន្តិសុខសុវត្ថិភាព​ ព្រមទាំង​បាញ់​កាំជ្រួច​អបអរសាទរ​ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

(ខេត្តកំពង់ធំ)៖ នៅល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ដែលជាថ្ងៃចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤  បានរៀបចំកម្មវិធីត្រួតពិនិត្យកងកម្លាំង និងប្រគល់ថវិកាជំនួយឧបត្ថម្ភរបស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រចាំការ ទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ជូនយោធិននារី ដែលបានចូលរួមសម្ដែងរបាំម៉ាឌីហ្សុនកងទ័ព ក្នុងពិធីបើកសង្ក្រាន្តឆ្នាំថ្មីនៅខេត្តកំពង់ធំ និងឧបត្ថម្ភជូនកងកម្លាំង ដែលមានភារកិច្ចប្រចាំការការពារតាមបណ្តាគោលដៅ ព្រមទាំង​កងកម្លាំង ត្រៀមចល័តអន្តរាគមន៍ដោះស្រាយយថាហេតុផ្សេងៗ តាមបទបញ្ជារបស់ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសបទបញ្ជារបស់ឯកឧត្តមនួន​ ផារ័ត្ន​ អភិបាល​ខេត្ត​ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ   ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រចាំការទីស្ដីការគណៈរដ្ឋមន្ត្រី និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាសម្រាប់ជួយដោះស្រាយកាលលំបាកផ្សេងៗ  និងលើកទឹកចិត្ត ដល់​កងកម្លាំង ដែលកំពុងបំពេញភារកិច្ចការពារសន្តិសុខសុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងកងកម្លាំងដែលបានចូលរួមសម្ដែងរបាំម៉ាឌីហ្សុនកងទ័ព ក្នុងពិធីអបអរសាទរការបើកសង្ក្រាន្តឆ្នាំថ្មីនៅខេត្តកំពង់ធំ  ព្រមទាំង​បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់សហការឲ្យបានល្អជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការធានាឲ្យបាននូវសន្តិសុខសុវត្ថិភាព ជូនភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ និងប្រជាពលរដ្ឋគ្រប់រូបបានសប្បាយរីករាយក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិ នៅពេលនេះ ។

នៅក្នុងឱកាសនេះដែរ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានដំណើរការបាញ់កាំជ្រួច ដែលជាអំណោយរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក  ដើម្បីទទួលអបអរសាទរទេវតាឆ្នាំថ្មី  ព្រះនាម គោរាគ:ទេវី ជាបុត្រីទី២ នៃកបិលមហាព្រហ្ម  ដែលត្រូវយាងមកឃុំគ្រងភពផែនដី​បន្ត​ពី​ទេវតា​ឆ្នាំ​ចាស់​ ដើម្បីប្រទានពរជ័យជូនដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ទទួលបាននូវសេចក្តី សុខសេចក្តីចម្រើន​ សំបូររុងរឿង ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តរៀងទៅ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains