Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ស្ថានភាពភ្ញៀវទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋ មកចូលរួមលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែខេត្តកំពង់ធំនាថ្ងៃទី១៤ ខែ​មេសា ឆ្នាំ២០២៥​ មានសរុបប្រមាណមានសរុបចំនួនប្រមាណ១៣២.៣៥៩នាក់

ស្ថានភាពភ្ញៀវទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋ មកចូលរួមលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែខេត្តកំពង់ធំនាថ្ងៃទី១៤ ខែ​មេសា ឆ្នាំ២០២៥​ មានសរុបប្រមាណមានសរុបចំនួនប្រមាណ១៣២.៣៥៩នាក់

(កំពង់ធំ)÷ ខេត្តកំពង់ធំជាខេត្តមួយនៅចំណុចកណ្ដាលនៃប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម នួន ផារ័ត្នអភិបាលខេត្តកំពង់ធំ បានតុបតែងលម្អមានកន្លែងជាច្រើនដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្ត និងថតរូបជាអនុស្សាវរីយ៍ជាច្រើនកន្លែង។ ក្នុងនោះស្ថានភាពភ្ញៀវទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋ មកចូលរួមលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែខេត្តកំពង់ធំនាថ្ងៃទី១៤ ខែ​មេសា ឆ្នាំ២០២៥​ មានសរុបប្រមាណមានសរុបចំនួនប្រមាណ១៣២.៣៥៩នាក់

 តាមរបាយការណ៍របស់លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានឱ្យដឹងថាភ្ញៀវជាតិចំនួន ១៣២.២០៨នាក់ ភ្ញៀវបរទេសចំនួន១៥១នាក់
ដែលក្នុងនោះរួមមាន÷ ភ្ញៀវទេសចរណ៍ទស្សនាតាមគោលដៅទេសចរណ៍ប្រមាណ ៣.៥៧០នាក់ ភ្ញៀវទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋមកលេងសង្រ្កាន្ត នៅក្រុងស្ទឹងសែន មានប្រមាណ៤០.២០០នាក់។ ភ្ញៀវទេសចរ ណ៍ និងបងប្អូនប្រជាពលរដ្ឋមកលេងតាម បណ្តាវត្តអារ៉ាម មានប្រមាណ ៨៨.៥៨៩នាក់។

សម្រាប់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរថ្ងៃទី១នៅខេត្តកំពង់ធំ បងប្អូនប្រជាពលរដ្ឋយើងចូលលេងកម្សាន្តមានល្បែងដូចជា ប្រដាល់បិទមុខ ឡើងសរសខ្លាញ់ ទូលក្អម ទាញព្រាត់ បោះអង្គុញ បោះឈូង លាក់កន្សែង តំបន់ត្រជាក់ ការប្រគំតន្ត្រីរាំលេខកម្សាន្ត និងកម្មវិធីផ្សេងៗជាច្រើនទៀត បងប្អូនប្រជាពលរដ្ឋចូលលេងយ៉ាងសប្បាយរីករាយពុំមានបង្កអសន្តិសុខនោះឡើយ។

សូមបញ្ជាក់ផងដែរថា ចំពោះសន្តិសុខសណ្ដាប់ធ្នាប់ គឺបានការពារជូនបងប្អូនប្រជាពលរដ្ឋដោយសុវត្ថិភាព ពុំមានការកកស្ទះសម្រាប់ការធ្វើដំណើរដោយរលូន ដោយមានការយកចិត្តទុកដាក់ពីកងកម្លាំងទាំង៣ នៅតាមគោលដៅរៀងៗខ្លួន។ អត្ថបទលោក ធូ កែវមុន្នី

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains