អភិបាលខេត្តកំពង់ធំជំរុញឲ្យអង្គភាពពាក់ព័ន្ធទាំងអស់ចូលរួមក្នុងការអនុវត្តការងារតាមតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានច្បាស់លាស់
(កំពង់ធំ)៖ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំជំរុញឲ្យអង្គភាពពាក់ព័ន្ធទាំងអស់ចូលរួមក្នុងការអនុវត្តការងារតាមតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានច្បាស់លាស់។
ឯកឧត្តម នួន ផារ័ត្ន ថ្លែងនៅក្នុងកិច្ចប្រជុំដកស្រង់បទពិសោធន៍ការរៀបចំសង្ក្រាន្តកំពង់ធំថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២៥ ត្រូវនឹងថ្ងៃអង្គារ ៣រោច ខែ ចេត្រ ឆ្នាំ ម្សាញ់ សប្តស័ក ព.ស២៥៦៨ ។
ឯកឧត្តមបានថ្លែងនូវការកោតសរសើរដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការរៀបចំឲ្យដំណើរការសង្ក្រាន្តកំពង់ធំរហូតមកដល់ថ្ងៃចូលឆ្នាំថ្ងៃទី ១ ប្រព្រឹត្តទៅបានរលូន ។
ឯកឧត្តមបន្តថាការដាក់ចេញវិធានការសរុប កម្លាំងសរុប មធ្យោបាយសរុប សំដៅថែរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមធានាផ្ដល់សុខុដុមរមនា ជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ពិសេសនៅតាមដងផ្លូវដែលបង្ហាញពីការយកចិត្តទុកដាក់របស់គណបញ្ជាការឯកភាពខេត្ត។
ឯកឧត្តមសង្កត់ធ្ងន់លើការងារជំនាញត្រូវអនុវត្តដូចភ្លៀងរលឹមរួមមាន៖ ព្រហ្មទណ្ឌ, ប្រឆាំងគ្រឿងញៀន, ចរាចរណ៍ផ្លូវគោក, បង្ក្រាបក្រុមក្មេងទំនើង, ប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រួតពិនិត្យអាវុធជាតិផ្ទុះ ត្រូវបង្កការទប់ស្កាត់បង្ក្រាបបទល្មើស ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមបានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ តាមបណ្ដាផែនជំនាញ និងអធិការដ្ឋាននគរបាលក្រុង-ស្រុក ត្រូវពង្រឹងការគ្រប់គ្រងដឹកនាំ អនុវត្ត តួនាទី ភារកិច្ចជំនាញជាប្រចាំថ្ងៃ ។
អង្គភាពជំនាញត្រូវត្រួតពិនិត្យទៅលើបរិស្ថានសំរាម អនាម័យ អគ្គិសនីតាមដងផ្លូវ ត្រូវផ្ដោតសំខាន់លើខ្លួនយើង រៀបចំទុកដាក់កន្លែងគោលដៅសម្រាប់នៅក្នុងក្រុង ចំណតរថយន្តគល់ស្ពាន ត្រូវពិនិត្យមើលទង់ជាតិដែលដាច់រហែកឬក៏បង្គោលដែលដួលរលំត្រូវត្រួតពិនិត្យឡើងវិញក៏ដូចជាការថែទាំឲ្យបានច្បាស់លាស់ត្រឹមត្រូវ ត្រូវព្រោះពិនិត្យមើលទង់ជាតិដែលដាច់រហែកឬក៏បង្គោលដែលដួលរលំត្រូវត្រួតពិនិត្យឡើងវិញក៏ដូចជាការថែទាំឲ្យបានច្បាស់លាស់ត្រឹមត្រូវ ពិនិត្យលើកន្លែងដែលសម្រាប់លេងទីតាំងល្បែងប្រជាប្រិយ។
ជាមួយគ្នានេះឯកឧត្តម នួន ផារ័ត្ន បានថ្លែងអំណរគុណជ្រាលជ្រៅបំផុតចំពោះក្រុមការងារក៏ដូចជាកងកម្លាំងទាំងអស់ដែលខំប្រឹងប្រែងដើម្បីដំណើរការនៃសង្ក្រាន្តកំពង់ធំប្រព្រឹត្តទៅបានរលូនចប់សព្វគ្រប់ទទួលបានភាពជោគជ័យ។