ប្រជាពលរដ្ឋចូលរួមលេងល្បែងប្រជាប្រិយ ក្នុងថ្ងៃទី១នៃព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ
(កំពង់ធំ)៖ ក្នុងថ្ងៃទី១នៃព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥នេះ មានភ្ញៀវទេសចរប្រមាណ៤០,២០០នាក់ចូលរួមលេងល្បែងប្រជាប្រិយ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់សប្តស័ក ព.ស២៥៦៩ នៅខេត្តកំពង់ធំ។
តាមការបញ្ជាក់ពីលោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ រដ្ឋបាលខេត្តកំពង់ធំបានរៀបចំកម្មវិធីធំៗ ដូចជា៖ ឆៃយ៉ាំ ទាញព្រ័ត្រ របាំត្រុដ ល្បែងប្រជាប្រិយ ទាញព្រ័ត្រយុវជន និងការរាំចង្វាក់ម៉ាឌីហ្សូន តំបន់ត្រជាក់ (ពពុះសាប៊ូ) និងប្រដាល់បិទមុខជាដើម។
ទីតាំងជាច្រើនក្នុងខេត្តនេះក៏បានរៀបចំសង្ក្រាន្ត និងកម្មវិធីកម្សាន្តជាច្រើនទៀតផងដែរ។