«គណៈបញ្ជាការឯកភាពខេត្តកំពង់ធំប្តេជ្ញា រួមគ្នាអនុវត្តតាមគោលការណ៍ដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុនម៉ាណែត លើកិច្ចការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម»
(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និង ឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារពិសេស តាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពាក់ព័ន្ធកិច្ចការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់។
កិច្ចប្រជុំនេះ ត្រូវបានប្រារព្ធធ្វើនៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ក្នុងគោលដៅដើម្បីធានាឱ្យការអនុវត្តបទបញ្ជារបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី លើកិច្ចការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ ដែលការងារទាំងនោះរួមមាន៖ ការបង្ក្រាបនិងទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ, ការទប់ស្កាត់ក្មេងទំនើង, ការពង្រឹងសុវត្ថិភាពចរាចរណ៍ និងការធានាបានសន្តិសុខ សុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ធំ។ អត្ថបទ រដ្ឋបាលខេត្ត រូបភាព ប៊ុនហ័រ-ពិនិត្យដោយអ៊ុមញឹប។