Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកស្ទោង លើកទឹកចិត្តមន្ត្រីក្រោមឱវាទត្រូវការពារធនធានធម្មជាតិឱ្យខាងតែបាន

អភិបាលស្រុកស្ទោង លើកទឹកចិត្តមន្ត្រីក្រោមឱវាទត្រូវការពារធនធានធម្មជាតិឱ្យខាងតែបាន

(កំពង់ធំ )÷ លោក សាយ គឹមឡម បានលើកទឹកចិត្តដូច្នេះនៅក្នុងឱកាសលោកដឹកនាំប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកសង្កត់ធ្ងន់ថា អាជ្ញាធរមូលដ្ឋាន ជំនាញពាក់ព័ន្ធ កងកម្លាំងទាំងបី ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាការពារធនធានធម្មជាតិព្រៃឈើនៅក្នុងតំបន់អភិរក្សអន្លង់ក្រាញ់ និងស្រែក្រសាំង បន្ថែមទៀតព្រោះកន្លងមកមានជនឱកាសនិយមតែងតែលួចកាប់ឈើធ្វើអាជីវកម្មបំផ្លាញនិងរុករានទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិយ៉ាងអាណាធិបតេយ្យផងដែរ។

ជាមួយគ្នានេះលោកបានព្រមានធ្ងន់ៗដល់ជនទាំងឡាយណាដែលលួចប្រព្រឹត្តបទល្មើសនឹងកាប់បំផ្លាញព្រៃឈើទាំងតំបន់ខាងលើនិងព្រៃនាមជាពិសេស ព្រៃនៅក្នុងតំបន់បីដែលជាតំបន់អភិរក្សនិងជាជម្រកត្រីពងនិង និងជនទុច្ចរិតដែលតែងតែលួចនេសាទត្រីដោយប្រើឧបករណ៍ខុសច្បាប់ ដែលនាំឲ្យធនធានមច្ឆជាតិឆាប់ បាត់បង់ឬផុតពូជយ៉ាងឆាប់រហ័ស។

ទន្ទឹមនឹងនេះ លោកបានក្រើនរំលឹកដល់ មន្ត្រីក្រោមឱវាទ និងជំនាញពាក់ព័ន្ធក៏ដូចជាអ្នកអនុវត្តកិច្ចការនេះត្រូវ ដកខ្លួនឲ្យផុតពីបទល្មើសធនធានធម្មជាតិព្រៃឈើនិងធនធានជលផលដើម្បីជៀសវាងនូវទោសទ័ណ្ឌច្បាប់ជាធរមាន។

លើសពីនេះលោកបានលើកទឹកចិត្តដល់កងកម្លាំងទាំងបីត្រូវខិតខំអនុវត្តកិច្ចការបង្ក្រាបបទល្មើសទូទៅ ក្មេងទំនើងនិងបទល្មើសគ្រឿងញៀននៅក្នុងមូលដ្ឋាន ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនពលរដ្ឋទូទៅក្រោមម្លប់សន្តិភាព។

លោកអភិបាលស្រុកស្ទោងបានណែនាំបន្ថែមទៀតដល់គ្រប់រដ្ឋបាលឃុំ មន្ត្រីជំនាញពាក់ព័ន្ធនិងក្រោមឱវាទត្រូវខិតខំយកចិត្តទុកដាក់បម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អ ឲ្យបានដល់ជណ្តើរផ្ទះ និងយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខសុខមាលភាពព្រមទាំងជីវភាព តម្រូវការប្រចាំថ្ងៃរបស់ពលរដ្ឋក្នុងមូលដ្ឋានព្រមទាំងរក្សាឱ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់ទូទៅថែមទៀត។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains