Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម ងួន រាសី បានជួបសំណេះសំណាលជាមួយលោកយាយលោកតា សមាគមមនុស្សចាស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ខាងមុខនេះ 

ឯកឧត្តម ងួន រាសី បានជួបសំណេះសំណាលជាមួយលោកយាយលោកតា សមាគមមនុស្សចាស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ខាងមុខនេះ 

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥
ឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ បានជួបសំណេះសំណាលជាមួយលោកយាយលោកតា សមាគមមនុស្សចាស់ បាននាំយកអំណោយ ថវិកាមួយចំនួន និងហូបនាំបញ្ចុកសាមគ្គីជាមួយគ្នា ស្ថិតនៅភូមិពោធិ៍បាក់ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោក ទុន ចាន់រ៉ា លោកតំណាងឱ្យសមាគមមនុស្សចាស់ បានរាយការណ៍យ៉ាងក្បោះក្បាយពីសមាគមមនុស្សចាស់ បង្កើតឡើងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ មកដល់ឆ្នាំ២០២៥នេះ មានរយៈពេល៣ឆ្នាំជាងហើយ មានទីតាំងស្ថិតក្នុងភូមិពោធិ៍បាក់ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានសមាជិកទាំងអស់ចំនួន២០០នាក់ និងគោលការណ៍ហិរញ្ញវត្ថុជាក់លាក់។

ថ្លែងនៅក្នុងកម្មវិធីនេះផងដែរឯកឧត្តម ងួន រាសី បានមានប្រសាសន៍ថា ថ្ងៃនេះពិតជាមានចិត្តរំភើបជាពុនពេក ដែលបានចូលរួមជាមួយលោកតា លោកយាយ ប្អូនៗ យុវជនក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងទិវាមនុស្សចាស់ នាពេលនេះ។ គោលបំណងរបស់សមាគមមនុស្សចាស់ជាគម្រូអន្តរជំនាន់ ដើម្បីជាគម្រូសាខា ដែលនឹងសម្របសម្រួលឱ្យសមាជិកទាំងអស់ ចេះជួយគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់មនុស្សចាស់ នៅក្នុងសហគមន៍ និងដើម្បីចូលរួមចំណែកសម្រាល ការងាររបស់សមាគមមនុស្សចាស់ឃុំ/សង្កាត់។ សមាគមមនុស្សចាស់ មានរៀបចំលក្ខន្តិកៈ និងគោលការណ៍ហិរញ្ញវត្ថុជាក់លាក់
មានកម្មវិធីហាត់ប្រាណ ដើម្បីសុខភាព នៅរៀងរាល់មុនការជួបប្រជុំ។

ឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ បានផ្ដាំផ្ញើ និងកោតសសើរដោយស្មោះចំពោះលោកតា លោកយាយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បងប្អូនយុវជន ដែលតែងតែលើកទឹកចិត្ត គាំទ្រឱ្យសមាគមនេះដំណើរល្អបានរហូតមកដល់ថ្ងៃនេះ សម្រាប់ជាផលប្រយោជន៍រួមរបស់បងប្អូនប្រជាពលរដ្ឋនៅទីនេះ សូមសំណូមពរដល់បងប្អូនយុវជន អាជ្ញាធរគ្រប់លំដាប់ថ្នាក់មេត្តាបន្ត ជួយគាំទ្រឧបត្ថម្ភបន្ថែមទៀត ដើម្បីឱ្យសមាគមមនុស្សចាស់នេះមានដំណើរការជារៀងរហូត។

សូមបញ្ជាក់ផងដែរថា ក្រោយពីសំណេះសំណាល
ជាមួយលោកយាយលោកតា និងសមាគមមនុស្សចាស់រួចមក គណៈអធិបតីនិងក្រុមការងារបានចែកវត្ថុអនុស្សាវរីយមានក្រមា១ ថវិកា៥.០០០រៀល ក្នុង១នាក់ មានរៀបចំនំខេករួមគ្នា និងអាហារសាមគ្គី (ហូបនំបញ្ចុក)។ សមាគម
នុស្សចាស់អន្តរជំនាន់ភូមិពោធិបាក់ក មានការឧបត្ថម្ភ និងគាំទ្រដោយអង្គការមនុស្សចាស់កម្ពុជា និងមន្ទីសង្គមកិច្ចខេត្តកំពង់ធំផងដែរ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains