Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានសហការជាមួយគម្រោងQSA រៀបចំបើកវគ្គបណ្ដុះបណ្ដាលដល់អ្នកទទួលបន្ទុកកិច្ចការីនិងកុមារឃុំសង្កាត់ទាំង៨១ ឃុំសង្កាត់ស្ដីពី ការទប់ស្កាត់អំពើហិង្សានិងការគ្រប់គ្រងអារម្មណ៍នៅមន្ទីរកិច្ចការនារីខេត្ត

មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានសហការជាមួយគម្រោងQSA រៀបចំបើកវគ្គបណ្ដុះបណ្ដាលដល់អ្នកទទួលបន្ទុកកិច្ចការីនិងកុមារឃុំសង្កាត់ទាំង៨១ ឃុំសង្កាត់ស្ដីពី ការទប់ស្កាត់អំពើហិង្សានិងការគ្រប់គ្រងអារម្មណ៍នៅមន្ទីរកិច្ចការនារីខេត្ត
 
(កំពង់ធំ)÷ នៅថ្ងៃទី០៩-១០ ខែមេសា ឆ្នាំ២០២៥ មន្ទីរកិច្ចការនារីខេត្ត បានសហការជាមួយគម្រោងQSA ដើម្បីបើកវគ្គបណ្តុះបណ្តាលស្តីពី ការទប់ស្កាត់អំពើហិង្សា និងការគ្រប់គ្រងអារម្មណ៍ ដល់អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ/សង្កាត់ ទាំង៨១ឃុំ/សង្កាត់ ក្នុងខេត្តកំពង់ធំ នៅសាលប្រជុំមន្ទីរកិច្ចការនារី ក្រោមអធិបតីភាព លោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារី ដែលមានអ្នកចូលរួមសរុប៨១នាក់ ស្រី៨០នាក់។

លោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារី បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះមានគោលបំណងឱ្យអ្នកចូលរួមទាំងអស់ យល់ដឹងពីនិយមន័យនៃអំពើហិង្សា, ប្រភេទនៃអំពើហិង្សា, មូលហេតុ និងផលប៉ះពាល់នៃអំពើហិង្សា,យន្តការដោះស្រាយអំពើហិង្សា និងវិធីសាស្រ្តក្នុងការគ្រប់គ្រងអារម្មណ៍លំបាកៗ ដើម្បីឱ្យអ្នកចូលរួមយកចំណេះដឹងទាំងនេះទៅផ្សព្វផ្សាយបន្តនៅតាមសហគមន៍រៀងៗខ្លួន។

ក្នុងនោះផងដែរលោកស្រីប្រធានបានលើកទឹកចិត្តដល់អ្នកចូលរួមឲ្យផ្តោតទៅលើការយកចិត្តទុកដាក់ជួយជនរងគ្រោះដែលជាស្រ្តីនិងកុមារក្នុងនាមយើងជាអ្នកទទួលបន្ទុកការងារស្រ្តីនិងកុមារនៅតាមសហគមន៍ សំខាន់ជាងនេះទៅទៀតសូមឲ្យអ្នកចូលរួមផ្សព្វផ្សាយនូវវិធីសាស្ត្រនៃការគ្រប់គ្រងអារម្មណ៍ដើម្បីយើងបានទប់ស្កាត់មុនមិនឱ្យមានការកើតឡើងនៅអំពើហិង្សានិងចេះគ្រប់គ្រងអារម្មណ៍បានល្អដើម្បីថែរក្សានៅសហគមន៍ភូមិឃុំមានសុវត្ថិភាពល្អ។ អត្ថបទមន្ទីរកិច្ចការនារីខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

242d 18h 25m 3s

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains