Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលរងខេត្តកំពង់ធំ និងក្រុមការងារបានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅប្រគល់ជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ខូចខាតផ្ទះ០២ខ្ន

អភិបាលរងខេត្តកំពង់ធំ និងក្រុមការងារបានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅប្រគល់ជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ខូចខាតផ្ទះ០២ខ្នង 

(កំពង់)÷ លោក ជំទាវលំ គន្ធារី អភិបាលរងខេត្តកំពង់ធំ ជាអនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងក្រុមការងារ អមដំណើរដោយលោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ និងរដ្ឋបាលឃុំកំពង់ថ្ម បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅប្រគល់ជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ខូចខាតផ្ទះ០២ខ្នង ស្ថិតនៅភូមិល្អក់ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥។

លោក កែវ ផល នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានបញ្ជាក់ថានៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅភូមិល្អក់ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីភ្លៀង និងខ្យល់កន្ត្រាក់បណ្ដាលឱ្យដួលផ្ទះប្រជាពលរដ្ឋ០២ខ្នង មានទំហំ០៤ម៉ែត្រ គុណនឹង០៥ម៉ែត្រ ដូចគ្នាធ្វើពីសង្កសីដែលមានម្ចាស់÷ ១.ឈ្មោះ ធីម ស្រីខួច អាយុ២២ឆ្នាំ ប្ដីឈ្មោះ ធី ធីម អាយុ២៥ឆ្នាំ។
ឈ្មោះ យុ អើ ភេទប្រុស អាយុ២៤ឆ្នាំប្រពន្ធឈ្មោះ នាង ចិន អាយុ១៩ឆ្នាំ ករណីនេះពុំមានធ្វើឱ្យប៉ះពាល់របួសស្នាមដល់មនុស្សឡើយ។

ជាមួយគ្នានេះផងដែរលោកជំទាវ លំ គន្ធារី បានចូលរួមសោកស្ដាយ ដែលបានបាត់បង់នៅទ្រព្យសម្បត្តិផ្ទះ២ខ្នងអស់ទាំងស្រុង ដោយកត្តាធម្មជាតិគឺខ្យល់កន្ត្រាក់។ ដូចនេះហើយក្នុងនាមជាអ្នកដឹកនាំខេត្តកំពង់ធំ បានចូលរួមសោកស្ដាយ និងនាំយកអំណោយផ្ដល់ជូន ដើម្បីលើកទឹកចិត្តដល់គ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់សូមមានស្មារតីរឹងមាំ និងប្រកបមុខរបរបន្តទៀតដើម្បីចិញ្ចឹមគ្រួសារឱ្យលក្ខណៈល្អប្រសើរ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាចុះជួយដល់មូលដ្ឋាន។ ពិសេសពុកម៉ែបងប្អូនដែលមានកូនក្មេងតូចៗពេលមានរភ្លៀងធ្លាក់សូមកុំបណ្ដោយឱ្យកូនរត់លេងក្រោមដំណក់ទឹកភ្លៀង អាចគ្រោះថ្នាក់ដោយប្រការណាមួយ។

សូមបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌របស់សាខាកាកបាទល្រហមកម្ពុជាខេត្តកំពង់ធំ បានប្រគល់ជូនគ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់ខូចអស់ទាំងស្រុង ចំនួន០២ខ្នងក្នុង១គ្រួសារទទួលបានរួមមាន÷ អង្ករ០១បេ មី០១កេស ត្រីខ០១កេស ទឹកត្រី០១យួរ  ទឹកស៊ីអ៊ីវ០១យួរ ឃីត០១ និងថវិកាមួយចំនួនទៀតផងដែរ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains