Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ពិធីសំណេះសំណាល និងផ្តល់ជូនសម្ភារៈ គ្រឿងឧបភោគ បរិភោគដល់ទីបញ្ជាការស្រាលទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ តាមបណ្តាក្រុង/ស្រុកទាំង៦ ជាប់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

ពិធីសំណេះសំណាល និងផ្តល់ជូនសម្ភារៈ គ្រឿងឧបភោគ បរិភោគដល់ទីបញ្ជាការស្រាលទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ តាមបណ្តាក្រុង/ស្រុកទាំង៦ ជាប់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

(កំពង់ធំ)÷ ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំ បានជួបសំណេះសំណាលនិងសួរសុខទុក្ខដល់កងកម្លាំងទាំងបី ទីបញ្ជាការស្រាលទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ តាមបណ្តាក្រុង/ស្រុកទាំង៦ ជាប់បឹងទន្លេសាប ខេត្តកំពង់ធំ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ឯកឧត្តម អ៊ុង វុទ្ធី ថ្លែងថាពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខិតជិតចូលមកដល់នាពេលខាងមុខនេះ រដ្ឋបាលខេត្តកំពង់ធំ និងមន្ទីរអង្គភាពជុំវិញខេត្តបានប្រគល់ជូនគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីលើកទឹកចិត្ត ដល់កងកម្លាំងទាំងបី ទៅទីបញ្ជាការស្រាលទាំង៦ក្រុង/ស្រុក ដែលបានចុះល្បាតនិងយាមនៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥។

ឯកឧត្តមអភិបាលរងខេត្ត បានលើកទឹកចិត្ត និងជំរុញដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង/ស្រុក មានភារកិច្ចទទួលខុសត្រូវក្នុងការគាំទ្រទាំង ផ្នែកសម្ភារៈ ថវិកា និងមធ្យោបាយ ជួយដល់ទីបញ្ជាការស្រាលដែលជាដៃគូសម្ព័ន្ធមេត្រីភាពរបស់ខ្លួនឱ្យអស់ពីលទ្ធភាពក្នុងការអនុវត្តភារកិច្ចទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ផងដែរថា ឯកឧត្តមប្រធានសាលាដំបូងខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសិករងកំពង់ធំ ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពក្នុងខេត្ត អភិបាលក្រុង/ស្រុកទាំង៩ ប្រធានទីបញ្ជាការស្រាលទាំង១៥ ត្រូវទទួលបន្ទុកតាមភារកិច្ចរៀងៗខ្លួន។ គ្រឿងឧបភោគបរិភោគដែលប្រគល់ជូនដល់ទីបញ្ជាការស្រាលទាំង៦ក្រុង/ស្រុករួមមាន។÷ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកផ្លែឈើ ទឹកសុទ្ធ ត្រីខ  និងថវិកាមួយចំនួនទៀតផងដែរ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains