Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ចាត់តំណាងនាំយកស្បៀងអាហារនិងថវិកាជូនដល់ប្រជាពលរដ្ឋខ្វះខាត ៥០ គ្រួសារ នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ចាត់តំណាងនាំយកស្បៀងអាហារនិងថវិកាជូនដល់ប្រជាពលរដ្ឋខ្វះខាត ៥០ គ្រួសារ នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ

(កំពង់ធំ)៖លោក អៀង សុភាព ប្រធានមន្ទីរការងារ លោក អៀង សុភាព តំណាង លោក នន់ សុផល ប្រធាន ក្រុមការងារចុះមូលដ្ឋានឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បាននាំយកអំណោយ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងារគណបក្សចុះមូល ដ្ឋានខេត្តកំពង់ធំ និងលោកជំទាវ មកប្រគល់ជូនប្រជាពលរដ្ឋដែលខ្វះខាតស្បៀងនៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ចំនួន៥០គ្រួសារថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ។

លោក អៀង សុភាព បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម វង្សី វិស្សុត ដែលជានិច្ចកាល សម្ដេចតែងតែបានគិតគូរយកចិត្តទុកដាក់អំពីសុខមាលភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទីទូទាំងប្រទេស ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។

លោកបានណែនាំដល់អាជ្ញាធរមូលដ្ឋាន ធ្វើយ៉ាងណាត្រូវជ្រើសរើសមុខសញ្ញាឱ្យបានចំគោលដៅពិតប្រាកដ សំដៅធានាបានការចែកអំណោយនេះពិតឆ្លើយតបបាននូវការខ្វះខាតពិតប្រាកដ មានតម្លាភាព អំណោយដែលចែកជូនប្រជាពលរដ្ឋនៅពេលនេះថ្វីត្បិតតែអំណោយមនុស្សធម៌ទាំងនេះមានចំនួនតិចតួចក្ដី តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិតដែរ ដែលកំពុងត្រូវការជាចាំបាច់នូវស្បៀងអាហារ ផ្គត់ផ្គង់ក្នុងជីវភាពប្រចាំថ្ងៃ។

លោក សំណូមពរដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ មេត្តាជួយតាមដាន អប់រំ ណែនាំកូនចៅឲ្យចៀសឆ្ងាយពីគ្រឿងញៀន និងក្មេងទំនើង និងសូមចូលរួមសហការ តាមរយៈការជួយផ្ដល់ព័ត៌មាន មកសមត្ថកិច្ចក្នុងករណីបានដឹងថាមានបទល្មើសគ្រឿងញៀន ឬក្មេងទំនើងកើតឡើង ក្នុងមូលដ្ឋាន។

លោក អៀង សុភាព បានបញ្ជាក់បន្ថែមទៀតថា ដោយសារតែបច្ចុប្បន្នអាកាសធាតុ មានការប្រែប្រួល និងមានខ្យល់ត្រជាក់នៃរដូវរងារ បានណែនាំដល់ប្រជាពលរដ្ឋ ជាពិសេសកុមារ និងមនុស្សវ័យចំណាស់ ត្រូវចេះការពារ និងថែរក្សាសុខភាពឱ្យបានល្អ នារដូវត្រជាក់នេះជៀសវាងជំងឺដង្កាត់ ដែលអាចកើតមានជាយថាហេតុ ។

តំណាងប្រជាពលរដ្ឋបានសំដែងនូវការរីករាយដែលបានថ្នាក់ដឹកនាំមើលឃើញនិងគិតគូពីការលំបាករបស់ប្រជាពលរដ្ឋ បងប្អូនសូមប្រកាសការគាំទ្ររបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីគ្រប់អាណត្តិ ។

អំណោយមនុស្សដែលប្រគល់ជូនប្រជាពលរដ្ឋមាន៖ ក្នុង១គ្រួសារៗទទួលបាន អង្ករ៥០ គីឡូក្រាម និងថវិកា ៥ ម៉ឺនរៀល

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains