Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អនុប្រធានកាកកបាទក្រហមខេត្ត នាំយកអំណោយមនុស្សធម៌របស់សាខាខេត្តកំពង់ធំ ទៅប្រគល់ជូនគ្រួសារសពដែលរងគ្រោះដោយរន្ទះបាញ់ នៅឃុំសាគ្រាម

អនុប្រធានកាកកបាទក្រហមខេត្ត នាំយកអំណោយមនុស្សធម៌របស់សាខាខេត្តកំពង់ធំ ទៅប្រគល់ជូនគ្រួសារសពដែលរងគ្រោះដោយរន្ទះបាញ់ នៅឃុំសាគ្រាម

(កំពង់ធំ)÷ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត និងជាអនុប្រធានកាកកបាទក្រហមខេត្តកំពង់ធំ និងក្រុមការងារ អមដំណើរដោយរដ្ឋបាលឃុំ មណ្ឌលសុខភាព បាននាំយកអំណោយចែកជូនគ្រួសារសព ដែលរងគ្រោះឈ្មោះលោកស្រី ហ៊ុំ ផល្លិះ អាយុ២៩ឆ្នាំ គ្រោះថ្នាក់ដោយរន្ទះបាញ់ បណ្ដាលឱ្យស្លាប់នៅនឹងកន្លែង នៅវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅចំការស្វាយចន្ទីរនៅតំបន់អូក្រចូញ ភូមិសាគ្រាមត្បូង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទៅ១១ ខែមេសា ឆ្នាំ២០២៥។
    
លោក ច័ន្ទ សុផល មេឃុំសាគ្រាមបានបញ្ជាក់ថា ជនរងគ្រោះមានសមាជិកសរុប០៣នាក់ ស្រី០២នាក់
១.លោក អឿង ណាង ភេទប្រុស អាយុ ២៨ឆ្នាំ (ប្ដី)
២.កុមារី ណាង កន្និកា ភេទស្រី អាយុ១៨ខែ
 គ្រួសារសពរស់នៅភូមិសាគ្រាមជើង ឃុំសាគ្រាម ស្រុកប្រសាទបល្ល័ង្ក ខេត្តកំពង់ធំ។

លោកជំទាវ លំ គន្ធារី បានថ្លែងនូវការសោកស្ដាយ និងសូមចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយគ្រួសារនៃសព ដែលមរណភាពដោយរន្ទះបាញ់  គ្រួសារសពត្រូវតែតាំងចិត្តឱ្យបានរឹងមាំ ដើម្បីចិញ្ចឹមកូនដែលនៅតូចៗ ឱ្យពួកគាត់បានចូលរៀនដូចកុមារដទៃដែរ។សូមបួងសួង សូមឱ្យដួងវិញ្ញាណក្ខន្ធ លោកស្រី ហ៊ុំ ផល្លិះ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

សូមបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌របស់សាខាកាកបាទល្រហមកម្ពុជាខេត្តកំពង់ធំ បានប្រគល់ជូនគ្រួសារសពរួមមាន÷ អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ០១កេស ទឹកត្រី០១យួរ  ទឹកស៊ីអ៊ីវ០១យួរ និងថវិកា១.០០០.០០០រៀលផងដែរ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains