Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកស្ទោង ថ្លែងអំណរគុណប្រជាពលរដ្ឋដែលបានសហការបើកផ្លូវបានធំទូលាយ

អភិបាលស្រុកស្ទោង ថ្លែងអំណរគុណប្រជាពលរដ្ឋដែលបានសហការបើកផ្លូវបានធំទូលាយ

(កំពង់ធំ)÷ អភិបាលស្រុកស្ទោងថ្លែងអំណរគុណប្រជាពលរដ្ឋដែលបានសហការបើកផ្លូវបានធំទូលាយ លោក សាយ គឹមឡម បានថ្លែងអំណរគុណដូច្នេះក្នុងឱកាសដែលលោក និងសហការីបានអញ្ជើញចុះពិនិត្យសម្របសម្រួលក្នុងការបើកផ្លូវចាស់ដើម្បីធ្វើផ្លូវថ្មីឱ្យបានធំទូលាយជាងមុននៅក្នុងភូមិសំបួរត្បូង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០ ៣ ខែកុម្ភៈ ឆ្នាំ ២០២៦។

លោកបន្ថែមថា គម្រោងអភិវឌ្ឍនានានៅក្នុងមូលដ្ឋានជាពិសេសគម្រោងមូលនិធិឃុំគឺជាការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សេដ្ឋកិច្ច សុខុមាលភាពពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យកាន់តែល្អប្រសើរឡើងជាលំដាប់ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវលំប្រកបដោយសុវត្ថិភាព ហើយប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានត្រូវ រួបរួមសហការគ្នាក្នុងការថែរក្សាផ្លូវនេះផ្លូវដែលជាថវិកាមូលនិធិឃុំនេះឱ្យបានល្អប្រសើរ និងការចូលរួមដាំដើមឈើលម្អក៏ដូចជាមានការថែទាំជាប្រចាំ ដើម្បីធានានូវការប្រើប្រាស់បានយូរថែមទៀត។

ជាមួយគ្នានេះលោកបានណែនាំដល់អាជ្ញាធរឃុំម្សាក្រង ត្រូវសហការគ្នាឱ្យបានស្អិតរមួតក្នុងការថែរក្សាដីសាធារណៈជាពិសេសដីចំណីផ្លូវ ចំណីស្ទឹងបានគង់វង្ស និងទប់ស្កាត់ពីការរុករានទន្ទ្រានកាន់កាប់បែបអាណាធិបតេយ្យណាមួយឱ្យបានដាច់ខាត ដើម្បីទុកជាសម្បត្តិរួម និងអភិវឌ្ឍមូលដ្ឋាន។

ជាចុងបញ្ចប់លោក សាយ គឹមឡម បានណែនាំបន្ថែមទៀតដល់អាជ្ញាធរឃុំម្សាក្រងនិងកងកម្លាំងនៅទីបញ្ជាការស្រាល ត្រូវសហការគ្នាឱ្យអស់ពីលទ្ធភាពក្នុងការអនុវត្តតួនាទីភារកិច្ចការការពារ និងចុះល្បាតតំបន់បី ដើម្បីទប់ស្កាត់ការរុករានឬប្រើប្រាស់ដីតំបន់បីបែបអាណាធិបតេយ្យក្រៅពីការឆ្វៀលជូនពីរាជរដ្ឋាភិបាល ដើម្បីធានានូវការការពារធនធានធម្មជាតិមច្ឆជាតិ ព្រៃរនាម ជម្រកត្រីពង និងជីវៈចម្រុះ នៅក្នុងមូលដ្ឋានខ្លួនឱ្យខានតែបាន។ អត្ថបទ រដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV